
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍នៅថ្ងៃអង្គារនេះថា ស្ថានីយ៍រថភ្លើងនៅទូទាំងទីក្រុងភាគនិរតីឆុងឈីង ប្រទេសចិន បានបង្កើតជំរំត្រជាក់ ១២៧កន្លែង ដើម្បីទប់ទល់ជាមួយកម្តៅរដូវក្តៅដ៏ហួតហែងបំផុត ។ CCTVរាយការណ៍ថា ភាគច្រើននៃជំរំត្រជាក់ ត្រូវបានបំពាក់ដោយម៉ាស៊ីនត្រជាក់ ទឹកឥតគិតថ្លៃ ហើយមានទាំងឱសថ ដើម្បីទប់ទល់នឹងសុរិយរោគបណ្តាលមកពីកម្តៅក្តៅខ្លាំង ។
យោងតាមសេចក្តីរាយការណ៍ឧតុនិយមក្នុងស្រុក បានឲ្យដឹងថា សីតុណ្ហភាពនៅក្នុងទីក្រុងឆុងឈីង បានកើនឡើងខ្ពស់រហូតដល់ ៣៧អង្សាសេ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហើយគេរំពឹងថា នឹងបន្តកើនឡើងនៅសប្តាហ៍ខាងមុខនេះ ។ CCTV បានចាក់ផ្សាយវីដេអូឃ្លីបឃើញកម្មករផ្លូវដែកថែរក្សាផ្លូវដែក និងរៀបចំខ្សែរចរន្តអគ្គិសនីជាការត្រៀមខ្លួនសម្រាប់អាកាសធាតុហក់ឡើងខ្ពស់ ។
គួរឲ្យដឹងថា កាលពីឆ្នាំមុន ទីក្រុងឆុងឈីង បានរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតពុំធ្លាប់ដែលមានពីមុនមក បណ្តាលឲ្យកើតមានភ្លើងឆេះព្រៃ និងធ្វើឲ្យខូចទំនប់វារីអគ្គិសនី ។
ដោយឡែក កាលពីដើមសប្តាហ៍មុន ក្រុមអាជ្ញាធរទីក្រុងសៀងហៃ បានប្រកាសអាសន្នរលកកម្តៅកម្រិតពណ៌លឿងទុំ ដែលជាកម្រិតខ្ពស់បំផុតលំដាប់ទី ២នៃការប្រកាសអាសន្ន ៣កម្រិត ស្របពេលដែលទីក្រុងរបស់ចិនមួយនេះ ប្រឈមនឹងសីតុណ្ហភាពខ្ពស់កើនឡើងដល់ ៣៧អង្សាសេជាលើកដំបូងក្នុងឆ្នាំ ២០២៣ ។
ភ្ញៀវទេចរនៅតាមតំបន់ The Bundដែលជាតំបន់មាត់ទឹកដ៏ល្បីល្បាញមួយរបស់ចិន ពោពេញដោយតាំងយូរ មួក និងផ្លិត ស្របពេលដែលអ្នកជិះកង់ស្គី ស្វែងរកម្លប់ជ្រកនៅកន្លែងភ្លើងស្តុប ៕