លោក Campbell៖ នាវាមុជទឹកបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់អាមេរិក ចូលចតនៅកំពង់ផែ ក្នុងទីក្រុងប៊ូសាន លើកដំបូងរយៈពេលជាច្រើនទសវត្សរ៍

2023/07/19 12:03:01 am        411

មន្ត្រីពីសេតវិមាន បាននិយាយ នៅថ្ងៃអង្គារ (ទី១៨ ខែកក្កដា) នេះ ថា នាវាមុជទឹកដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក កំពុងធ្វើទស្សនកិច្ច នៅកំពង់ផែ ក្នុងទីក្រុងប៊ូសាន (Busan) ជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលការចូលចតនេះ គឺដើម្បីបង្ហាញពីការប្តេជ្ញាចិត្តតាមសន្ធិសញ្ញាការពារសម្ព័ន្ធមិត្តរបស់អាមេរិក ចំពោះប្រទេសកូរ៉េខាងត្បូង។

អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក សម្រាប់កិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក លោក Kurt Campbell បានធ្វើការកត់សម្គាល់ទៅកាន់អ្នកសារព័ត៌មាន នៅការិយាល័យប្រធានាធិបតី បន្ទាប់ពីធ្វើជាសហប្រធាននៃសម័យប្រជុំដំបូងរបស់ក្រុមប្រឹក្សាយោបល់នុយក្លេអ៊ែរ ដែលទទួលបានការយល់ព្រមដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden កាលពីខែមេសា។

ដោយនិយាយបន្ថែមពីដំណើរទស្សនកិច្ចលើកដំបូងរបស់នាវាមុជទឹកនុយក្លេអ៊ែរសហរដ្ឋអាមេរិក ក្នុងរយៈពេលជាច្រើនទសវត្សរ៍នោះ លោក Campbell បានប្រាប់ថា៖ «ដូចដែលយើងនិយាយហើយ នាវាមុជទឹកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក កំពុងឈប់ចតនៅកំពង់ផែ ក្នុងទីក្រុងប៊ូសាន (Busan) ថ្ងៃនេះ»។

សហរដ្ឋអាមេរិកបានសន្យាថា នឹងបញ្ជូននាវាមុជទឹកបំពាក់មីស៊ីលបាលីស្ទិកមានក្បាលគ្រាប់នុយក្លេអ៊ែរទៅកាន់កូរ៉េខាងត្បូង នៅក្នុងសេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាស៊ីនតោន ដែលត្រូវបានអនុម័តដោយលោក Yoon និងលោក Biden អំឡុងកិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំទាំងពីរ នៅទីក្រុងវ៉ាស៊ីនតោន កាលពីខែមេសា ដើម្បីធ្វើឲ្យប្រសើរឡើងនូវភាពជាក់ស្ដែងទៀងទាត់នៃយុទ្ធុបករណ៍ជាយុទ្ធសាស្ត្រ នៅឧបទ្វីបកូរ៉េ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        34
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        70
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm