សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន៣៥ នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល

2023/07/19 12:21:01 am        50

កណ្តាល ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានការកបាទក្រហមកម្ពុជា បានចាត់ចែងរៀបចំប្រគេនទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់ វត្តចំនួន៣៥ មកពីស្រុកកណ្តាលស្ទឹង និងស្រុកមួយចំនួនទៀតនៅក្នុងខេត្ត កណ្តាល។

ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានសម្រាប់ព្រះសង្ឃត្រៀមចូល ព្រះ វស្សា នាពេលខាងមុខនេះ ត្រូវបាន​អញ្ជើញរៀបចំឡើងដោយអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងអ្នកឧកញ៉ា គៀន ស្រីនាង ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅវត្តអង្គព្រោជស្ថិតក្នុងឃុំត្បែង ស្រុកកណ្តាល ស្ទឹង។ ក្នុងពិធីនោះ ក៏មានការ​អញ្ជើញចូលរួមពីលោកឪពុក អ្នកម្តាយ របស់អ្នកឧកញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ព្រមទាំងញាតិមិត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។

ក្នុងពិធីដ៏សែនរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លានោះអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានបូជាទៀនធូបផ្កាភ្ញីដល់ព្រះ រតនត្រ័យជា ទីគោរពសក្ការៈ។ បន្ទាប់មកតាអាចារ្យក៏បានដឹកនាំធ្វើកិច្ចនានាតាមពិធី សាសនារួមមានការធ្វើបទនមសការព្រះរតនត្រ័យ សមាទានសីលជាដើម និង ការវេរប្រគេនទៀនព្រះវស្សា និង​ទេយ្យទានទៅដល់វត្តទាំង៣៥។

បន្ទាប់ពីការវេរប្រគេននូវទៀនព្រះវស្សា និងទេយ្យទានហើយនោះ ព្រះសង្ឃ ក៏បានសូត្រមន្តចម្រើនព្រះបរិត្ត ផ្តល់នូវ​ពុទ្ធជ័យ ប្រោសព្រំប្រសិទ្ធពរ ជ័យ សិរី សួស្តី ទាំងឡាយកើតមានទៅដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអ្នកឧកញ៉ា និងម្ចាស់ទៀន ហើយក៏សូមឧទ្ទិសកុសលផលបុណ្យ ទាំងឡាយបាន ដល់ញាតិការ​ដែលបាន​ចែកឋាន។

ការប្រគេទៀនព្រះវស្សា ជាប្រពៃណី និងជាទំនៀមទម្លាប់មួយរបស់ ប្រជាពុទ្ធបរិស័ទខ្មែរ តែងតែធ្វើឡើង​នៅមុន​ការ​ចូលមកដល់នៃបុណ្យ ចូលព្រះវស្សា។ បុណ្យចូលព្រះវស្សានៅឆ្នាំនេះ នឹងចាប់ផ្តើមនៅថ្ងៃពុធ ១រោច ខែទុតិយា សាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃ ទី២ ខែសីហា ឆ្នាំ២០២៣។

បុណ្យចូលព្រះវស្សាដែលមានរយៈពេល ប្រមាណជា៣ខែនេះ ជាពេលវេលាមួយដែលព្រះសង្ឃពិបាកនិមន្តបិណ្ឌ ​បាត្រ​ព្រោះជារដូវភ្លៀង។ អាស្រ័យហេតុ នេះហើយទើបប្រជាពុទ្ធបរិស័ទខ្មែរ តែងមានការរៀបចំពិធីប្រគេនទៀន ព្រះ វស្សា សម្រាប់អុជបំភ្លឺ ក្នុងទីអារាមព្រមទាំងមានការប្រគេននូវទេយ្យ ទានផ្សេងៗសម្រាប់ជា ចង្ហាន់​ព្រះសង្ឃ​ក្នុង​កំលុង​រដូវវស្សា ដែលពិបាកនិមន្ត បិណ្ឌ បាត្រ នេះ។

ជារៀងរាល់ឆ្នាំមុនការចូលមកដល់ថ្ងៃបុណ្យចូលព្រះវស្សា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែង បានរៀបចំប្រគេនទៀនព្រះវស្សា និង ទេយ្យ ទានគ្រប់ទីអារាម នៅទូទាំងប្រទេសនិយាយដោយ ឡែកសម្រាប់ស្រុក កណ្តាល តាមរយៈអ្នកឧកញ៉ា ទ្រី ភាព ក៏តែងតែបានប្រគេនទៀនព្រះវស្សានិងទេយ្យទានដល់វត្តនានាមិនដែលខាន នោះឡើយ។ ក្នុងពិធីនាព្រឹកមិញនេះ ក្រៅតែពីប្រគេនទៀនព្រះវស្សាក្នុងមួយវត្តមួយគូហើយអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ក៏មានសទ្ធា ប្រគេននូវទេយ្យទានផ្សេងៗមួយចំនួនទៀតរួមមាន៖ បច្ច័យបួនសម្រាប់ ព្រះ សង្ឃ ៣៥អង្គ ក្នុងមួយអង្គ ៧៣៦,០០០រៀល បច្ច័យសម្រាប់ចង្ហាន់ព្រះ សង្ឃ ក្នុងមួយ វត្ត ១,៦០០,០០០រៀល លាង ៣៥កញ្ចប់ អង្ករក្នុងមួយវត្ត ១០០ គីឡូ ក្រាមមី ទឹកដោះគោខាប់ ត្រីខកំប៉ុង សាច់ជ្រូកផាត់ ទឹកត្រី ទឹកស៊ីអ៉ីវ ប្រេងឆា ទឹកផ្លែឈើ ទឹកបរិសុទ្ធ។

ក្រៅតែពីការប្រគេនទៀនព្រះវស្សា និងទេយ្យទានទៅតាមទីអារាម និង ព្រះសង្ឃហើយនោះក៏មានការរៀបចំ​ចែកទានដល់លោកយាយ លោកតា តាអាចារ្យ គណៈកម្មការវត្តសរុបប្រមាណ ២៣៥នាក់ ក្នុង១នាក់ទទួលបាន ថវិកា ១០ម៉ឺនរៀល និងក្រម៉ា២ផងដែរ។ បន្ថែមពីលើនោះអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាងក៏បាន រៀប ចំចង្ហាន់ថ្ងៃត្រង់ប្រគេនព្រះសង្ឃទាំង៣៥អង្គ និងជូនដល់ លោកយាយ លោកតា ដែលបាន​អញ្ជើញចូលរួម​ក្នុងពិធីនោះផងដែរ។ ក្នុងពិធីនេះបានចំណាយថវិកាសរុបប្រមាណជា ៧ម៉ឺនដុល្លារអាមេរិក៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        142
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm