ខេត្ត​ស្ទឹងត្រែង​រក​ឃើញ​យុវជន​ម្នាក់​ឆ្លង​កូវីដ-១៩ ក្រោយ​ពី​ធ្វើ​ដំណើរ​វិល​ត្រឡប់​ពី​ខេត្ត​កណ្ដាល

2021/05/18 11:28:15 pm        209

ស្ទឹងត្រែង៖រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ពី​ការ​រក​ឃើញ​យុវជន​ម្នាក់​អាយុ ១៨​ឆ្នាំ បាន​ឆ្លង​មេរោគ​កូវីដ-១៩ នៅ​ស្រុក​ថាឡាបរិវ៉ាត់បន្ទាប់​ពី​យុវជន​រូប​នោះ​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​កោះធំ ខេត្ត​កណ្ដាល។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​បញ្ជាក់​ថា យុវជន​អាយុ ១៨​ឆ្នាំ​រូប​នេះ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ថ្ងៃ​នេះ នៅ​ឯ​ភូមិ​ស្រឡៅ ឃុំ​អន្លង់ជ្រៃ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន យុវជន​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ឯ​​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តជា​ទី​ដែល​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ២​នាក់​ផ្សេង​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​ផង​ដែរ។

រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង បញ្ជាក់​ទៀត​ថា យុវជនរូប​នេះ បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​ពី​ខេត្ត​កណ្ដាល​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុនហើយ​មាន​ប្រវត្តិ​ធ្លាប់​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អ្នក​ជំងឺ​កូវីដ-១៩ចំនួន​ ៥​នាក់​នៅ​ក្នុង​គ្រួសារ​មួយ​នៅ​ឯ​ភូមិ​ព្រែកតារ័ត្ន ស្ថិត​ក្នុង​ឃុំ​ពោធិ៍បាន ស្រុក​កោះធំ។

រដ្ឋបាល​ខេត្ត​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា មនុស្ស ៤​នាក់​ផ្សេង​ទៀត ដែល​បាន​ពាក់​ព័ន្ធ​នឹង​យុវជន​រូប​នេះ ត្រូវ​បាន​ធ្វើ​តេស្ត​រួច​ហើយ​ដែរ ហើយ​លទ្ធផល​អវិជ្ជមាន ប៉ុន្តែ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្នុង​មណ្ឌល​ចត្តាឡីស័ក​កម្រិត​ស្រាល​«ស្រឡៅ» ស្ថិត​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់។

រដ្ឋបាល​ខេត្ត​នេះ បញ្ជាក់​ទៀត​ថា យុវជន​រូប​នេះ បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ដឹក​បន្លែ​មួយ​គ្រឿង​មួយ​ជាមួយ​មនុស្ស ៥​នាក់​ផ្សេង​ទៀតហើយ​អាជ្ញាធរ​ខេត្ត​នេះ​កំពុង​ស្វែង​រក​មនុស្ស​ទាំង ៥​នាក់​នោះ ដើម្បី​​ពិនិត្យ​សំណាក និង​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ដើម្បី​តាម​ដាន​សុខភាព៕អត្ថបទ ៖ សុធី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm