ប្រធាន គ.ជ.ប៖ គ.ជ.ប ត្រៀមលក្ខណៈរួចរាល់អស់ហើយសម្រាប់ការបោះឆ្នោតថ្ងៃទី២៣កក្កដានេះ

2023/07/19 02:51:50 am        498

ភ្នំពេញ ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គ.ជ.ប បានត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទាំងសម្ភារ ទាំងកម្លាំងការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យការបោះឆ្នោត​សម្រេចបានជោគជ័យ។

​ឯកឧត្តម ប្រាជ្ញ ចន្ទ មានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាសជំនួបពិភាក្សាការងារជាមួយឯកឧត្តម ដេស៊ីរ៉េ នីយ៉ារូហឺរីរ៉ា (Désiré NYARUHIRIRA) ទីប្រឹក្សាពិសេសទទួលបន្ទុកផ្នែក កិច្ចការនយោបាយ និងការទូត​របស់​អគ្គលេខាធិការអង្គការអន្តរជាតិនិយាយភាសាបារាំង (Organisation internationale de la Francophonie “OIF”) ដែលដឹកនាំគណៈប្រតិភូមកសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារបោះឆ្នោត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានមតិស្វាគមន៍ចំពោះ គណៈប្រតិភូដែលបានអញ្ជើញមកដល់ទីស្ដីការ គ.ជ.ប និងដើម្បីពិភាក្សាការងារបោះឆ្នោត។ ជាមួយគ្នានេះ ឯកឧត្តម ដេស៊ីរ៉ នីយ៉ារូហឺរីរ៉ា បានថ្លែងអំណរ​គុណដល់​ឯកឧត្តមប្រធាន គ.ជ.ប ដែលបានចំណាយពេលទទួលជួបគណៈប្រតិភូ OIF ក្នុងខណៈពេលដែល គ.ជ.ប មាន​ការមមាញឹក រៀបចំការបោះឆ្នោត។

ឯកឧត្តមគណៈប្រតិភូបានមានប្រសាសន៍បន្តទៀតថា ប្រទេសកម្ពុជា ជាសមាជិក អង្គការ OIF ដ៏សំខាន់មួយដែរ​ហើយ​វត្តមានរបស់គណៈប្រតិភូ OIF នៅពេលនេះ ដើម្បីបញ្ជាក់ពីការពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជាជាមួយ OIF ឱ្យកាន់តែរឹងមាំ។ ឯកឧត្ដមប្រតិភូបន្តថាបេសកកម្មរបស់បតិភូ OIF នាពេលនេះគឺមាន​បំណងជួបជា​មួយស្ថាប័ន​រៀបចំការបោះឆ្នោត គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន។ នៅពេលបញ្ចប់បេសកកម្មគណៈប្រតិភូ OIF នឹងចេញជារបាយការណ៍មួយពាក់ព័ន្ធនឹងការបោះឆ្នោតមានទាំង​ការផ្តល់​អនុសាសន៍ និងបង្ហាញពីចំណុចខ្វះខាត ដើម្បីឱ្យភាគីកម្ពុជាបំពេញបន្ថែម។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានជម្រាបជូនគណៈប្រតិភូ OIF អំពីប្រវត្តិនៃការ បោះឆ្នោតនៅកម្ពុជាថា នៅឆ្នាំ១៩៩៣ គឺជាការ​បោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញ ដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការ​សហប្រជាជាតិ​ប្រចាំ​នៅកម្ពុជា ហៅកាត់ថា "UNTAC”។ បន្ទាប់មកបានអនុម័តរដ្ឋធម្មនុញ្ញមួយសម្រាប់អនុវត្តនៅប្រទេសកម្ពុជា ហើយ​សភាធម្មនុញ្ញបានក្លាយទៅជាសភាជាតិរួចក៏បានបង្កើតរដ្ឋាភិបាលស្របច្បាប់ និងបង្កើតច្បាប់ជាច្រើនជាបន្តបន្ទាប់ ដើម្បីដំណើរការនិងគ្រប់គ្រងប្រទេសកម្ពុជា។

ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឯកឧត្តម ប្រាជ្ញ ចន្ទ បានជម្រាបជូនថាការបោះឆ្នោតត្រូវធ្វើ​តាម​ប្រព័ន្ធ​សមាមាត្រដោយយករាជធានី ខេត្ត ជាមណ្ឌលបោះឆ្នោត។ អាសនៈក្នុងរដ្ឋសភាមានចំនួន ១២៥ រីឯមណ្ឌល​បោះឆ្នោត​មានចំនួន ១២៥ នៅតាមរាជធានី ខេត្ត។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានឆ្លើយតបសំណួររបស់គណៈប្រតិភូ និងបានបន្ត ទៀតថា មកទល់ពេលនេះ គ.ជ.ប បាន ត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទាំងសម្ភារ ទាំងកម្លាំងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យការ​បោះឆ្នោតសម្រេចបានជោគជ័យ៕ អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        104
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        209
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm