ថៃ៖ បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សបោះជំហានទៅមុខ Move Forward និយាយថា ការសម្រេចដែលមិនធ្លាប់មាននេះ អាចនឹងប៉ះពាល់ដល់អ្នកផ្សេងទៀតនាពេលអនាគត ។
មេដឹកនាំគណបក្ស Move Forward លោក ភីថា លីម ចារើនរ៉ាត់ (Pita Limjaroenrat) បានបង្ហាញក្ដីកង្វល់ថា រាល់ការប៉ុនប៉ងណាមួយក្នុងការរារាំងរូបលោកមិនឲ្យទទួលបានការតែងតាំងជានាយករដ្ឋមន្ត្រីជាថ្មី នៅថ្ងៃពុធនេះ នឹងប៉ះពាល់ដល់ប្រព័ន្ធសភាទាំងស្រុងក្នុងពេលខាងមុខ៕
