ចំនួន​អ្នក​ស្លាប់​ដោយសារ​ព្យុះ​ស៊ីក្លូន ​Idai ​នៅ​ប្រទេស​មូហ្សំប៊ីក​បាន​កើនដល់​ជាង​ ២០០​នាក់​

2021/04/27 09:59:58 am        27

មូហ្សំប៊ីក​៖ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ព្យុះ​ស៊ីក្លូន Idai និង​គ្រោះ​ទឹក​ជំនន់​ក្នុង​ប្រទេស​មូហ្សំប៊ីក​បាន​កើន​ឡើង​លើស​ពី​ ២០០​នាក់ ពោល​គឺ​កើន​ឡើង​ទ្វេដង​ពី​តួលេខ​ចាស់​នៃ​មនុស្ស​ស្លាប់​ បង្កឡើង​ដោយសារ​ព្យុះ​ដែល​អាច​ត្រូវ​បាន​ចាត់ទុកថា​ ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដ៏​អាក្រក់​បំផុត ​នៅ​ក្នុង​តំបន់​អឌ្ឍគោល​ខាងត្បូង​។

​ប្រធានាធិបតី​មូហ្សំប៊ីកលោក ​ហ្វី​លី​ប នី​ញូ​ស៊ី បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​លើ​កញ្ចក់​ទូរទស្សន៍ បន្ទាប់ពី​ជំនួប​គណៈរដ្ឋមន្ត្រី​ស្ដីពី​គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ព្យុះ​ Idai បាន​កើន​ឡើង​ជាង ​២០០​នាក់​ហើយ ដែល​កាលពីមុន​មាន​ត្រឹមតែ ​៨៤​នាក់​ប៉ុណ្ណោះ។​ ដោយឡែក​មន្ត្រី​អង្គការសហ​ប្រ​ជាជាតិបាន​និយាយ​ថា ព្យុះ​ស៊ីក្លូន​មួយ​នេះបក់​ក្នុង​ល្បឿន ​១៧០​គីឡូម៉ែត្រ​ក្នុង ​១​ម៉ោង ហើយ​ទឹកជំនន់បាន​កើតមានឡើង​នៅ​ទូទាំង​តំបន់​ភាគ​និរតី​អាហ្វ្រិក ដែល​រួម​ទាំង​ប្រទេស​មូហ្សំប៊ីក​ និង​ហ្ស៊ី​ម​បា​វ៉េ ដែលធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​ជាង ​២.៦​លាន​នាក់​។

​ខណៈ​នោះ​ដែរក្រុមសង្គ្រោះកំពុង​ធ្វើ​ដំណើរ ​ទៅជួយ​ជនរងគ្រោះរយៈពេល​ ៥​ថ្ងៃក្រោយ​ការ​មក​ដល់​របស់​ព្យុះ ខណៈ​ដែល​ក្រុម​ជំនួយ​បាន​អះ​អាង​ថា អ្នក​រស់រាន​ជាច្រើន​នាក់បាន​ជាប់​ខ្លួន​នៅ​ក្នុង​តំបន់​ដាច់ស្រយាល ដែល​ព័ទ្ធជុំវិញ​ដោយ​ផ្លូវ​ដាច់ និង​អគារ​បាក់បែក ហើយ​នឹង​ភូមិ​ដែល​ត្រូវ​ទឹក​ជន់​លិច​។ ចំណែក​ឯ​ក្រុម​កាកបាទក្រហម បាន​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ ៤០​ម៉ឺន​នាក់គ្មាន​ផ្ទះសម្បែងនៅ​ភាគ​កណ្ដាល​ប្រទេស​មូហ្សំប៊ីក​​៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        2
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        7
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm