ឯកឧត្តម វ៉ាត់ ចំរើន៖ សហព័ន្ធជាតិ ត្រូវយកវីរភាពស៊ីហ្គេមជាគំរូ ក្នុងការចាប់ផ្ដើមការងារឡើងវិញ

2023/07/19 04:24:33 pm        131

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានក្រើនរំឮកដល់គ្រប់សហព័ន្ធ​កីឡាជាតិ ត្រូវពង្រឹងការងាររដ្ឋបាល និងការងារបច្ចេកទេសឡើងវិញ បន្ទាប់ពីសម្រាក ក្រោយទទួលបាន​ជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កាលពីថ្មីៗ ដោយយកវីរភាព នៃមហាជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ធ្វើជាគំរូ ឬជា Role Model សម្រាប់ការចាប់ផ្ដើម​ការងារខ្លួនឡើងវិញ ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយសហព័ន្ធកីឡាជាតិ ក៏ដូចជាសហព័ន្ធ ដែលត្រៀមបញ្ចូនកីឡាករ​-កីឡាការិនី ទៅហ្វឹកហាត់នៅចិន កាលពីដើមសប្ដាហ៍កន្លងទៅ ឯកឧត្តមបានបញ្ជាក់ថា ការងារមួយ​ចប់ គ្រាន់តែបិទបញ្ចប់នូវលទ្ធផលមួយប៉ុណ្ណោះ តែមានបេសកកម្មជាច្រើនទៀត ដែលអ្នកបំពេញការងារ​វិជ្ជាជីវៈមួយនេះ ត្រូវបន្ដ ពិសេសដើម្បីរក្សាបាននូវគុណតម្លៃដ៏អស្ចារ្យ ចំពោះមរតក នៃជោគជ័យស៊ីហ្គេម ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ ។



គួរដឹងថា ពិធីបូកសរុបលទ្ធផលការងារស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កាលពីចុងខែមិថុនា សម្ដេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការ​ជាតិ CAMSOC-CAMAPGOC បានផ្ដល់អនុសាសន៍មួយចំនួន ដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្ដជំរុញការ​អភិវឌ្ឍ​កីឡាជាតិឲ្យកាន់តែរីកចម្រើន និងសម្រេចបាននូវលទ្ធផលកាន់តែប្រសើរថែមទៀត ក្រោយព្រឹត្តិការណ៍​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

ក្នុងនោះដែរ សម្ដេចពិជ័យសេនា បានជំរុញឲ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយស្ថាប័នពាក់ព័ន្ធ បន្ដធ្វើការអភិវឌ្ឍន៍គុណផលកីឡាករ-កីឡាការិនីជម្រើសជាតិ និងកំណត់គោលដៅនីតិវិធីថែរក្សា ថែ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធកីឡា ឧបករណ៍ សម្ភារៈកីឡាតាមលក្ខណៈបច្ចេកទេស ឲ្យមានប្រសិទ្ធភាព ។ លើស​ពីនេះ ត្រូវរៀបចំផែនការយុទ្ធសាស្ដ្រកីឡាថ្មី ក្រោយបរិបទថ្មីនៃស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដើម្បីរក្សាសក្ដានុពល និងឧត្តមភាពកីឡាជាតិលើឆាកអន្ដរជាតិបន្ដទៀត ៕ អត្ថបទ៖ លី ឈុនឡា


អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        156
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm