កែបកាន់តែខើចឱកាស ក្រោយចាញ់ភ្នំពេញហ្គាឡាក់ស៊ី ខណៈកំពត ប៉ះកំពង់ស្ពឺ លើកពេល

2023/07/19 04:43:21 pm        270

ក្រុមបាល់ទាត់ខេត្តកែប កាន់តែខើចឱកាសប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣ ក្រោយបន្ដ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ​ភ្នំពេញ​ហ្គាឡាក់ស៊ី ៥-១ ក្នុងជំនួបជើងទី២ នៃពូលA កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា​ម្សិលមិញ ខណៈជំនួបរវាងក្រុមកំពតអេហ្វស៊ី និងក្រុមកំពង់ស្ពឺ ត្រូវបានលើកពេល ដោយសារ​បញ្ហា​ទីលាន មិនអាចរៀបចំការប្រកួតបាន ។

សម្រាប់​គ្រាប់បាល់ជ័យជម្នះ ដែលជួយឲ្យក្រុមកំពូលតារាងភ្នំពេញហ្គាឡាក់ស៊ី បន្ថែម ៣ពិន្ទុ ធ្វើ​សម្រេច​ដោយកីឡាករ លី ម៉ាត់ណូ ១គ្រាប់ នៅចុងវគ្គទី១ មុនបន្ថែម ៤គ្រាប់ទៀត នៅវគ្គទី២ ដោយ​កីឡាករ ស្លេះ អារ៉ហ្វាត់ នៅនាទី៥៥, កីឡាករ លី មស្លីម នៅនាទី៦៦ និងកីឡាករ កឹម ចាន់​វិសុទ្ធ រកបាន ២គ្រាប់ នៅនាទី៧១ និងនាទី៨២ គ្រាដែល ១គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះ​ខេត្ត​កែប រកបានដោយកីឡាករ ឃីម ភ័ក្ដ្រា នៅនាទី៧០ ។



ជាមួយលទ្ធផលនេះ នាំឲ្យក្រុមភ្នំពេញហ្គាឡាក់ស៊ី បន្ដឈរកំពូលតារាងពិន្ទុ សប្ដាហ៍ទី១២ ក្រោយ​ឆ្លងកាត់ ៥ប្រកួតឈ្នះ ៣ ស្មើ ២ រកបាន ១១ពិន្ទុ ។ រីឯខេត្តកែប បន្ដឈរបាត់តារាង ដោយ​រក្សា ៤ពិន្ទុ និងធ្វើឲ្យពួកគេសល់ឱកាសតិចតួចប៉ុណ្ណោះ ដើម្បីប្រជែងកៅអីវគ្គបន្ដ ដ្បិត​ពួក​គេ​នៅ​សល់​ប្រកួតក្នុងដៃតែ ២ប្រកួតទៀតប៉ុណ្ណោះ ។ ចំណែកក្រុមកំពតអេហ្វស៊ី និងខេត្ត​កំពង់ស្ពឺ បន្ទាប់ពីលើកពេល នៅតែរក្សា ៦ពិន្ទុស្មើគ្នាជាមួយខេត្តព្រះសីហនុដដែល៕ អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        72
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        84
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm