CPL ជំរុញការផ្សព្វផ្សាយពីច្បាប់ប្រកួតដល់គ្រប់ភាគីពាក់ព័ន្ធ មុនលីគរដូវកាលថ្មី​ចាប់ផ្ដើម

2023/07/19 04:56:25 pm        442

ក្រុមហ៊ុនខេមបូឌាព្រីមៀរលីគ បានរៀបចំនូវសិក្ខាសាលាជាបន្ដបន្ទាប់ ដើម្បីជំរុញ​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ប្រកួត ដល់បណ្ដាក្លិបសមាជិក និងដៃគូផ្សព្វផ្សាយនានា មុនលីគកំពូលកម្ពុជា ឆ្នាំ២០២៣/​២៤ បើករដូវកាលថ្មីនាពេលឆាប់ៗខាងមុខ ។

ជាក់ស្ដែងកាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុនខេមបូឌាព្រីមៀរលីគ បាន​បន្ដ​រៀបចំ​សិក្ខាសាលាថ្មីមួយទៀត ស្ដីពីវគ្គទីផ្សារ និងការងាររបស់ក្រុមផ្សាយផ្ទាល់ ក្រោម​ការធ្វើ​បទ​បង្ហាញ​របស់លោក ថោង ច័ន្ទកិត្យា ជាគ្រូឧទ្ទេស ដែលបានបង្ហាញមួយចំនួន ពាក់ព័ន្ធ​នឹងច្បាប់ នៃ​ការ​ប្រកួត ។

សិក្ខាសាលានេះ ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ ពិសេសដៃគូផ្សាយផ្ទាល់ ដែល​ត្រូវ​យល់​ផង​ដែរ ពីច្បាប់ប្រកួត ក៏ដូចជាពាក្យពេចន៍បច្ចេកទេសមួយចំនួន សម្រាប់​ធ្វើ​ការ​អត្ថាធិប្បាយ​ឲ្យ​អ្នក​ទស្សនា​ងាយ​យល់ និងចៀសវាងនូវការភាន់ច្រឡំ ចំពោះទិដ្ឋភាពមួយចំនួន ដែលកើត​មាន​លើ​ទីលាន​ប្រកួត។

គួរដឹងថា ពានរង្វាន់ Cambodian Premier League 2023/24 នឹងបើកការប្រកួតរដូវកាលថ្មី នា​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ហើយគ្រោងនឹងបញ្ចប់នាថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២៤។ ប៉ុន្ដែមុនឈានដល់ការប្រកួតឆ្លងឆ្នាំលើកដំបូងនេះ ក្រុមហ៊ុនខេមបូឌាព្រីមៀរលីគ ក៏​នឹង​រៀបចំ​ពានរង្វាន់បើករដូវកាល គឺពានរង្វាន់ Cambodian Super Cup 2023 ​រវាង​ក្រុម​ភ្នំពេញ​ក្រោន ​ក្នុងនាមក្រុមជើងឯកលីគកំពូលកម្ពុជា និងក្រុមវិសាខា ក្នុងនាម​ក្រុម​ជើងឯក​ពាន​សម្ដេច​តេជោ ហ៊ុន សែន-ថ្នាក់ជាតិ នាថ្ងៃទី៣០ ខែកក្កដាខាងមុខនេះផងដែរ៕ អត្ថបទ៖ លី ឈុនឡា




អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm