ឯកឧត្តម ហ៊ុន ម៉ានី៖ បក្សប្រជាជនកម្ពុជា នាំមកនូវការរីកចម្រើន និងនៅជាមួយប្រជាពលរដ្ឋជានិច្ច

2023/07/19 06:07:55 pm        224

កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន​ជួយ​ខេត្តកំពង់ស្ពឺ បានលើកឡើងនៅចំពោះមុខប្រជាពលរដ្ឋថា ​គណបក្សប្រជាជនកម្ពុជា មិនដែល​អះអាងថា​ ខ្លួនល្អឥតខ្ចោះនោះទេ ​តែគណបក្សប្រជាជនកម្ពុជា បាននាំមកវិញនូវការ​រីកចម្រើន និងតែងនៅជាមួយប្រជាពលរដ្ឋគ្រប់គ្រាលំបាកទាំងអស់។ នេះជាការលើកឡើងនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ ក្នុងការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាសមាជិក រស់នៅ​មូលដ្ឋាន​រស់នៅក្រុងឧដុង្គម៉ែជ័យ​ និងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី ១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានជួយ​ខេត្តកំពង់ស្ពឺ​ បានលើកឡើងនៅចំពោះមុខប្រជាពលរដ្ឋរស់នៅក្រុង ​ឧដុង្គម៉ែជ័យ​ និងស្រុក សាមគ្គីមុនីជ័យ ​ខេត្តកំពង់ស្ពឺថា​ គណបក្សប្រជាជនកម្ពុជា មិនដែលអះអាងថាខ្លួនល្អ​ឥតខ្ចោះ​នោះទេ។ ទោះគណបក្សប្រជាជនកម្ពុជាមិនល្អឥតខ្ចោះក្ដី ​តែគណបក្សប្រជាជនកម្ពុជា ជា​អ្នករំដោះជីវិតប្រជាពលរដ្ឋ ​និងជាអ្នកនាំមកនូវការរីកចម្រើន​ ផ្ដល់សុខសន្តិភាព ភាពសុខសាន្តដល់ប្រជាពលរដ្ឋកម្ពុជា។ លើសពីនេះ គឺគណបក្សប្រជាជនកម្ពុជា តែងនៅជាមួយប្រជាពលរដ្ឋជានិច្ច គ្រប់កាលៈទេសៈទាំងអស់ ហើយក៏ជាគណបក្សដែលប្រជាពលរដ្ឋអាចពឹងពាក់​បានគ្រប់ពេលវេលាផងដែរ។

ឯកឧត្តម លើកឡើងដែរថាគ្រប់យ៉ាងដែលប្រជាពលរដ្ឋកម្ពុជា កំពុងទទួលបានក្នុងពេលបច្ចុប្បន្នគឺកើតចេញពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបន្តថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាការបោះឆ្នោតជូនខ្លួនឯង។

ទន្ទឹមនឹងការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី សម្រាប់ប្រជាពលរដ្ឋវិញ ក៏មើលឃើញជាក់ស្ដែងពីកិច្ចប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។ ពួកគេថាបានរស់រានមានជីវិត ​ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ​គឺដោយសារការជួយពី គណបក្សប្រជាជនកម្ពុជា ​ការទទួលបានវ៉ាក់សាំងគេចផុតពីគ្រោះថ្នាក់កូវីដ ១៩ ក៏ដោយសារ​តែគណបក្សប្រជាជនកម្ពុជា។

ពួកគេក៏មើលឃើញដែរថា គណបក្សប្រជាជនពិតជានៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច​ពិតប្រាកដមែន​ ហើយក៏បានធ្វើអោយសង្គមកម្ពុជា ក៏ដូចជានៅតាមមូលដ្ឋានមានការផ្លាស់ប្ដូរ​កាន់តែប្រសើរឥតឈប់ឈរ។

ខណៈការបោះឆ្នោតកាន់តែខិតចូលមកដល់ ឯកឧត្តម ហ៊ុនម៉ានី ក៏បានក្រើនរម្លឹកទៅពលរដ្ឋអោយត្រៀមរួចរាល់នូវ អត្តសញ្ញាប័ណ្ណ ក៏ដូចជាឯកសារបញ្ជាក់​អត្តសញ្ញាណ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ​គូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ ដើម្បី​អោយសន្លឹកឆ្នោតនោះក្លាយជាសន្លឹកឆ្នោតបានការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ៕អត្ថបទ.គឹមហុក


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm