វិស័យមីក្រូហិរញ្ញវត្ថុ មានសុខភាពល្អប្រសើរ ទោះបីមានឥណទានមិនដំណើរការកើនឡើង

2023/07/19 06:12:41 pm        274

ភ្នំពេញ៖ អ្នកជំនាញហិរញ្ញវត្ថុ មើលឃើញថា នៅក្នុងឆ្នាំ ២០២៣ នេះ ត្បិតការផ្តល់ឥណទាន ឬប្រាក់កម្ចីមិនដំណើរការ នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចនឹងកើនឡើងក្នុងរង្វង់ប្រមាណជិត ៤ ភាគរយ វិស័យមីក្រូហិរញ្ញវត្ថុក្នុងពេលបច្ចុប្បន្ន មានសុខភាពល្អប្រសើរ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងនៅក្នុងកិច្ច​សម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីកិច្ចប្រតិបត្តិការអាជីវកម្ម និងការផ្តល់ឥណទាន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣ ការផ្តល់ឥណទាន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជូនអតិថិជន មា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នផលប័ត្រឥណទានកំណើនកើនក្នុងរង្វង់ប្រមាណ ៤ ភាគរយ បើធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២២។ ចំពោះការកើនឡើងនេះ បង្ហាញឲ្យឃើញថា វិស័យមីក្រូហិរញ្ញវត្ថុក្នុងពេលបច្ចុប្បន្ន មានសុខភាពល្អប្រសើរជាធម្មតា លើកិច្ចដំណើរអាជីវកម្មផ្តល់សេវាហិរញ្ញវត្ថុជាផ្លូវការជូនដល់អតិថិជន។

លោក សុខ វឿន បន្តថា នៅក្នុងបំណាច់ឆ្នាំ ២០២៣ នេះវិញ បើតាមការព្យាករណ៍ អាចនៅកើនឡើងបន្តិច បន្ទួចថែមទៀត តែការកើនឡើងនោះមិនប៉ះពាល់ដល់ប្រតិបត្តិការហិរញ្ញវត្ថុ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឡើយ ពោលគឺវាស្ថិតនៅឆ្ងាយ ពីបន្ទាប់ក្រហមដែលត្រូវប្រកាសអាសន្ន។

យោងតាមរបាយការណ៍ប្រចាំឆមាសទី ១ និងទិសដៅឆមាសទី ២ ឆ្នាំ ២០២២ របស់ធនាគារជាតិ​នៃកម្ពុជា ក្នុងនោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានផ្តល់ប្រាក់កម្ចីឥណទាន ក្នុងរង្វង់ ៨,៨ ពាន់លានដុល្លារ មានអតិថិជន ១,៩ លានគណនី។ ចំណែកនៅក្នុងឆមាសទី ១ ឆ្នាំ ២០២៣ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្តល់ឥណទាន មានកំណើនកើនឡើងក្នុងរង្វង់ប្រមាណ ១ ៥០០ លានដុល្លារអាមេរិក បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        191
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        167
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm