មន្ទីរពេទ្យកាល់ម៉ែតសហការជាមួយសមាគមចង្វាក់បេះដូងកូរ៉េ លើកកម្ពស់គុណភាពព្យាបាលជំងឺបេះដូង

2023/07/19 06:32:57 pm        871

ភ្នំពេញ៖ មន្ទីរពេទ្យកាល់ម៉ែត ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងសមាគមចង្វាក់បេះដូងនៃសាធារណរដ្ឋកូរ៉េខាងត្បូង បានចុះអនុស្សារណៈ (MOU) ជាមួយគ្នាដើម្បីលើកកម្ពស់គុណភាពព្យាបាល និងថែទាំអ្នកជំងឺនៅមជ្ឈមណ្ឌលដេប៉ាតឺម៉ង់​ព្យាបាលជំងឺបេះដូង ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។

អនុស្សរណៈយោគយល់គ្នារវាងមន្ទីរពេទ្យកាល់ម៉ែត និងសមាគមចង្វាក់បេះដូងសាធារណរដ្ឋកូរ៉េ ប្រារព្ធឡើងនាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយករងនៃមនី្ទរពេទ្យកាល់ម៉ែត និងលោកសាស្រ្តាចារ្យ ជុង វ៉ាង (Chun HWANG) ទីប្រឹក្សាកិត្តិយសជាន់ខ្ពស់ នៃសមាគមចង្វាក់បេះដូងសាធារណរដ្ឋកូរ៉េខាងត្បូង។

ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា បានថ្លែងអំណរគុណចំពោះ លោកសាស្ត្រាចារ្យ ជុង វ៉ាង ក៏ដូចជាសមាគមទាំងមូល ដែលបានខិតខំប្រឹងប្រែងបង្កើតឱ្យមានកិច្ចសហការនេះឡើង ផ្តោតសំខាន់ទៅលើការជួយបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍ ការឧបត្ថម្ភសម្ភារៈបច្ចេកទេសចាំបាច់ ​និងការសិក្សាស្រាវជ្រាវនានា សម្រាប់បម្រើផល​ប្រយោជន៍វិស័យសុខាភិបាលនៅកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា សង្ឃឹថា តាមរយៈការចុះអនុស្សរណៈយោគយល់រវាងភាគីទាំង​ពីរជាផ្លូវការនាពេលនេះនឹងបង្កើនចំណងមិត្តភាពយូរអង្វែងរវាងភាគីទាំងពីរ ជាមួយនឹងការផ្តល់​អត្ថប្រយោជន៍​ឱ្យគ្នាទៅវិញទៅមកនូវបច្ចេកទេសវេជ្ជសាស្ត្រ និងបទពិសោធន៍បច្ចុប្បន្នភាពសំដៅ​ជួយបង្កើនសមត្ថភាពដល់វេជ្ជបណ្ឌិតឯកទេសរបស់មន្ទីរពេទ្យកាល់ម៉ែត និងសមាគម​ចង្វាក់​បេះដូងសាធារណរដ្ឋកូរ៉េខាងត្បូង ​ដើម្បីបម្រើជូននូវសេវាសុខភាពផ្នែក​បេះដូងជូន​ដល់អ្នកជំងឺ និង​ក្រុមគ្រួសារ ដែលកំពុងត្រូវការជួយសង្គ្រោះពីវេជ្ជបណ្ឌិតជំនាញ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        147
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២

2026/07/24 08:04:09 pm
​អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ
2026/07/24 08:03:42 pm
​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm