អ្នកសង្កេតការណ៍៖ ចំនួនអ្នកឃ្លាំមើលការបោះឆ្នោតច្រើនជាងមុនបង្ហាញពីតម្លាភាពនិងយុត្តិធម៌

2023/07/19 06:43:26 pm        410

ភ្នំពេញ៖ អ្នកសង្កេតការណ៍ជាតិលើកឡើងថា ចំនួនអ្នកចូលរួមឃ្លាំមើលការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត ក្នុងនីតិកាលទី៧ ឆ្នាំ២០២៣ មានចំនួនច្រើនជាងអាណត្តិមុន គឺបានបង្ហាញពីតម្លាភាព និងយុត្តិធម៌ សម្រាប់ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ នឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃអាទិត្យទី២៣ ខែកក្កដានេះ។

ក្នុងនោះវត្តមានរបស់អ្នកសង្កេតការណ៍ជាតិ ​និងអន្តរជាតិត្រូវបាន គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត (គ.ជ.ប) ​សម្រេចទទួលស្គាល់ឲ្យចូលរួមសង្កេតការណ៍បោះឆ្នោតចំនួន​ប្រមាណ ៩ ម៉ឺននាក់ ​ក្រោយត្រូវបានបិទបញ្ចប់ទទួលត្រឹមថ្ងៃនេះ។

លោក ទុំប៉ែន វីរៈវិទូ ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា ប្រាប់ BTV ឲ្យដឹងថា នៅថ្ងៃទី១៩ កក្កដានេះថា ​ក្នុងការបោះឆ្នោតខាងមុខអ្នកសង្កេតការណ៍របស់អង្គភាពលោក នឹងធ្វើដំណើទៅតាម​ការិយាល័យបោះឆ្នោតនានា ដើម្បីចូលរួមតាមដាន និងឃ្លាំមើលដំណើរការបោះឆ្នោតចាប់តាំង​ពីពេលបើកទ្វារការិយាល័យបោះឆ្នោយរហូតដល់ការរាប់សន្លឹកឆ្នោត។

លោក រិន សុភ័ក្រ្ត អគ្គលេខាធិការសមាគមយុវជនធ្វើបាន លើកឡើងថា ចំនួនរបស់អ្នក​សង្កេត​ការណ៍​ជាតិ និងអន្តរជាតិ ដែលបានចូលរួមដ៏ច្រើននោះពិតជា​មានសារៈសំខាន់ណាស់​ដល់​ដំណើរការបោះឆ្នោត ​ដើម្បីមានតម្លាភាពបន្ថែមទៀត។

សូមជម្រាបថា អ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតនៅកម្ពុជា​សម្រាប់​អាណត្តិនេះ​មាន​ចំនួនប្រមាណ ៩ម៉ឺននាក់ ​ក្នុងនោះមានសង្កេតការណ៍ជាតិជិត​៩​ ម៉ឺននាក់ និងអ្នកសង្កេតការណ៍​អន្តរជាតិជាង ៤០០ នាក់មកពីប្រទេសក្នុងតំបន់អាស៊ាន និងអឺរ៉ុប៕ អត្ថបទ សេក ឧត្តម


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        200
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        100
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm