
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុប្រកាសថា រកឃើញមនុស្ស ១២នាក់ផ្សេងទៀត បានឆ្លងជំងឺកូវីដ-១៩ ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អ្នកឆ្លងមេរោគកូវីដ-១៩ទាំង ១២នាក់ នៅក្នុងនោះ មានបុរស ០២នាក់ជាជនបរទេស និងភាគច្រើនស្នាក់នៅក្រុងព្រះសីហនុ ៩នាក់ និងស្រុកព្រៃនប់ចំនួន ៣នាក់។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងសរុបកើនឡើងដល់ ២២ ៨៨៩នាក់ គិតចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងលើកដំបូងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មក៕