បារាំង៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ត្រូវបានផ្តល់កិត្តិយសពិសេសបំផុតរបស់ប្រទេសបារាំង កាលពីថ្ងៃសុក្រទី១៤ ខែកក្កដា ជាភ្ញៀវកិត្តិយស នៅក្នុងព្យុហយាត្រាយោធាទិវាជាតិ ជាផ្នែកនៃដំណើរទស្សនកិច្ច ដែលបានបញ្ជាក់ពីកិច្ចព្រមព្រៀងការពារជាតិកម្រិតខ្ពស់។ លោក Modi និងប្រធានាធិបតី លោក Emmanuel Macron បានត្រួតពិនិត្យមើលការដើរក្បួនយោធាឥណ្ឌា និងបារាំង នៅតាមដងផ្លូវ Champs-Elysees ដែលមានជួរដើមឈើ នៅក្នុងទីក្រុងប៉ារីស ខណៈយន្តហោះប្រយុទ្ធ Rafale ផលិតនៅប្រទេសបារាំង ដែលឥណ្ឌាបានទិញកាលពីឆ្នំ២០១៥ បានចូលរួមនៅក្នុងការហោះហើរឆ្លងកាត់វិមាន Arc de Triomphe ។

ការប្រារព្ធពិធីជាតិ ធ្វើឡើងនៅពេលដ៏លំបាកសម្រាប់លោក Macron ដែលមានការមិនពេញចិត្តពីសមាជិកសាធារណៈមួយចំនួន ខណៈលោក ធ្វើដំណើរតាមរថយន្តយោធានៅតាមផ្លូវ Champs-Elysees ( ហ្សង់អេលីហ្ស៊េ)។ ការសម្រេចចិត្តរបស់លោក ដើម្បីបង្កើនអាយុចូលនិវត្តន៍ បានបង្កឲ្យមានការតវ៉ាជាច្រើនខែ និងបានធ្វើឲ្យប៉ះពាល់ដល់អត្រាប្រជាប្រីយភាពរបស់លោក។ លោក Modi បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ទៅកាន់ទីក្រុងប៉ារីសកាលពីពីថ្ងៃទី១៣ ខែកក្កដា នៅពេលនោះ លោកត្រូវបានផ្តល់រង្វាន់ងារកិត្តិយស ជារង្វាន់ខ្ពស់បំផុតរបស់ប្រទេសបារាំង។ ព្យុះហយាត្រា បានធ្វើឡើងបន្ទាប់ពីទីក្រុងញ៉ូវឌេលី បានផ្តល់ការអនុម័តដំបូងដើម្បីទិញយន្តហោះ Rafale បន្ថែមចំនួន២៦គ្រឿង សម្រាប់កងទ័ពជើងទឹករបស់ខ្លួន និងនាវាមុជទឹកចំនួន៣គ្រឿង ដោយផ្អែកលើទំនាក់ទំនងការពារជាតិជាមួយទីក្រុងប៉ារីស នៅពេលមួយដែលប្រទេសទាំងពីរ កំពុងស្វែងរកសម្ព័ន្ធមិត្ត នៅក្នុងតំបន់ ឥណ្ឌូ-ឥណ្ឌូប៉ាស៊ីហ្វិក។
ប្រភពដែលដឹងច្បាស់ពីព័ត៌មានលម្អិត បានឲ្យដឹងថា តម្លៃសរុបនៃការទិញនេះ ត្រូវបានគេរំពឹងថា មានតម្លៃប្រមណ៨០០ពាន់លានរូបពី ឬ៩.៧៥ ពាន់លានដុល្លារ ទោះបីជាតម្លៃនេះនៅតែជាគោលដៅចំពោះការចរចាក៏ដោយ។ លោក Macron បានផ្តល់កិត្តិយស ចំពោះមេដឹកនាំពិភពលោក មួយចំនួនប៉ុណ្ណោះមកចូលរួមក្នុងព្យុះហយាត្រាយោធាក្នុងទីវាជាតិ៕
