ភ្លើងឆេះព្រៃនៅភាគពាយ័ព្យទីក្រុងអាតែន ប្រទេសក្រិក បន្តឆាបឆេះដល់ពេលយប់ និងបានបំផ្លិចបំផ្លាញផ្ទះសម្បែងជាច្រើន

2023/07/19 07:45:09 pm        277

ក្រិក៖ ភ្លើងឆេះព្រៃ ២កន្លែងបានឆាបឆេះដោយមិនអាចគ្រប់គ្រងបានលើដីព្រៃក្នុងទីក្រុង Mandra នៅភាគពាយ័ព្យទីក្រុងអាតែន ប្រទេសក្រិក រយៈពេល ២ថ្ងៃជាប់ៗគ្នា កាលពីថ្ងៃអង្គារ ដោយបង្ខំឲ្យប្រជាពលរដ្ឋកាន់តែច្រើនរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ស្របពេលដែលក្រុមអាជ្ញាធរ ព្យាយាមបញ្ឈប់អណ្តាតភ្លើងពីការរីករាលដាលដល់តំបន់ដែលមានរោងចក្រចម្រាញ់ប្រេងកាត ។ 

 យោងតាមការអះអាងរបស់ក្រុមសាក្សី និងក្រុមមន្រ្តី បានឲ្យដឹងថា ភ្លើងឆេះព្រៃមួយកន្លែង មានមុខកាត់រហូតដល់ ៨គ.ម ដោយបានឆាបឆេះផ្ទះសម្បែងប្រជាពលរដ្ឋ និងរថយន្តនៅជុំវិញទីក្រុង Mandra ស្ថិតនៅភាគខាងលិចរដ្ឋធានីអាតែន ដែលគ្របដណ្តប់ពីលើដោយផ្សែងខ្មៅយ៉ាងក្រាស់ឃ្មឹក ។ 

 លោក Christos Stathis គឺជាអភិបាលក្រុង Mandra បាននិយាយប្រាប់ទូរទស្សន៍ Open TV ថា ពួកយើងកំពុងរស់នៅក្នុងស្ថានភាពអាក្រក់ ។ ផ្ទះសម្បែង និងអចលទ្រព្យ ត្រូវបានឆាបឆេះដោយតែភ្លើងឆេះព្រៃ ។ 

 គួរឲ្យដឹងថា កាលពីឆ្នាំ ២០១៧ ទីក្រុង Mandra ដែលជាតំបន់ឧស្សាហកម្មធំ បានរងគ្រោះដោយសារទឹកជំនន់ដែលបានសម្លាប់មនុស្ស ២៤នាក់ ។ 

 ការធ្វើចរាចរណ៍ ត្រូវបានផ្អាករយៈពេលជាច្រើនម៉ោងនៅតាមផ្លូវជាតិ ២ខ្សែតភ្ជាប់ទីក្រុងអាតែនជាមួយទីក្រុង Elefsina និងទីក្រុង Corinth ជាកន្លែងដែលរោងចក្រចម្រាញ់ប្រេងកាតកំពុងប្រតិបត្តិការ ។ កាលពីល្ងាចថ្ងៃអង្គារ អណ្តាតភ្លើងបានឆាបឆេះឆ្ពោះទៅកាន់ទីក្រុងមាត់សមុទ្រ Nea Peramos ។ 

 សាក្សីរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បាននិយាយថា ផ្ទះសម្បែង និងរោងចក្រផលិតនាវាខ្នាតតូចមួយកន្លែង ត្រូវបានបំផ្លាញនៅក្នុងទីក្រុង Neos Pontos ហើយសំណុំផ្សែងខ្មៅដ៏ក្រាស់ បានហោះលើមេឃ ក្រោយការផ្ទុះ ។ 

 មន្រ្តីនគរបាលមួយរូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មកទល់នឹងពេលនេះ ស្រុកយ៉ាងហោចចំនួន ៧ ត្រូវបានជម្លៀសប្រជាពលរដ្ឋចេញ ហើយក្រុមនគរបាល បានជួយជម្លៀសមនុស្សជាង ៣០០នាក់ ។ 

 លោក Andreas Theodosiadis គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Mandra ដែលឈរនៅជុំវិញកម្ទេចកម្ទី និងបំណែករថយន្តដែលរងការឆាបឆេះ និយាយថា ពួកយើងបានប្រឹងអស់ពីលទ្ធភាពដើម្បីពន្លត់ភ្លើងឆេះព្រៃ ហើយឥឡូវអ្វីៗត្រូវបានបំផ្លាញអស់ដោយសារតែវា ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm