រលកកម្តៅក្តៅខ្លាំងនាំឲ្យមានការព្រមានពីបញ្ហាសុខភាពនៅទូទាំងអឺរ៉ុប និងសហរដ្ឋអាមេរិក

2023/07/19 07:52:47 pm        258

រលកកម្តៅដ៏ក្តៅហួតហែងដែលបានវាយប្រហារតំបន់ជាច្រើននៅអឺរ៉ុប អាស៊ី និងសហរដ្ឋអាមេរិក កាន់តែធ្ងន់ធ្ងរទៅកាលពីថ្ងៃអង្គារម្សិលមិញ ក្នុងនោះអង្គការឧតុនិយមពិភពលោក(WMO) បានព្រមានពីហានិភ័យកើនឡើងករណីស្លាប់មនុស្សពាក់ព័ន្ធសីតុណ្ហភាពខ្ពស់ខ្លាំងហួសហេតុនេះ ។ 

 ប្រជាពលរដ្ឋអាមេរិក កំពុងប្រឈមនឹងអាកាសធាតុក្តៅបំផុត ចាប់ពីកម្តៅដូចភ្លើងនៅរដ្ឋ Texas និងរដ្ឋ Southern California រហូតដល់ខ្យល់ឈ្លក់ផ្សែងអណ្តែតដល់តំបន់ Midwest បង្កឡើងដោយសារភ្លើងឆេះព្រៃនៅប្រទេសកាណាដា ។  

ការព្រមានពីទឹកជំនន់ បានធ្វើឡើងផងដែរសម្រាប់ទីក្រុង Vermont ដែលទើបតែជន់លិចកាលពីសប្តាហ៍មុន ស្របពេលដែលព្យុះត្រូពិក Calvin ត្រូវបានគេរំពឹងថានឹងបោកបក់លើរដ្ឋហាវ៉ៃ ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។ 

 ទីក្រុង Phoenix ស្ថិតនៅភាគនិរតីរដ្ឋ Arizona បានរកឃើញសីតុណ្ហភាពខ្ពស់រហូតដល់ ៤៣អង្សាសេ រយៈពេល ១៩ថ្ងៃជាប់ៗគ្នាកាលពីថ្ងៃអង្គារ ពោលគឺបំបែកកណត់ត្រាចាស់រយៈពេល ១៨ថ្ងៃជាប់ៗគ្នា ។ 

 ស្របពេលដែលសីតុណ្ហភាពនៅក្នុងរដ្ឋធានីរដ្ឋ Arizona មួយនេះ កើនឡើងដល់៤៧អង្សាសេ លោក Amit Ghagoji វ័យ ៤០ឆ្នាំ ដែលជាភ្ញៀវក្រៅរដ្ឋ បានដើរលេងតាមព្រៃក្នុងឧទ្យាន Papago របស់ទីក្រុង Phoenix ។ 

 លោក Bhagoji និយាយថា វាប្រៀបបាននឹងអ្នកបើកគម្របឡ.ដុតនំអញ្ចឹងដែរ ហើយវាគឺជារលកកម្តៅក្តៅខ្លាំងណាស់ ។ បើសិនជាអ្នកធ្វើនំ ឬធ្វើអ្វីមួយ ហើយអ្នកបើកគម្របឡ. វានឹងជះចំហាយក្តៅភ្លាមលើមុខរបស់អ្នក ។ 

 លោក Tom Frieders គឺជាអ្នកឧតុនិយមនៅសេវាកម្មឧតុនិយមជាតិ ស្ថិតក្នុងទីក្រុង Phoenix និយាយថា សីតុណ្ហភាពខ្ពស់ក្នុងតំបន់ នឹងមានចន្លោះពី ៤៦អង្សាសេ និង ៤៨,៩អង្សាសេ សម្រាប់រយៈពេល ៧ថ្ងៃទៀត បើសិនជាមិនយូរជាងនេះទេនោះ ។ 

 ស្របពេលដែលសីតុណ្ហភាពក្តៅខ្លាំង វាយប្រហារតំបន់ជាច្រើនរបស់អឺរ៉ុប អំឡុងវិស្សមកាលរដូវក្តៅនេះ អង្គការ WMO បាននិយាយថា រលកកម្តៅនៅអឌ្ឍគោលខាងជើង នឹងកាន់តែធ្ងន់ធ្ងរខ្លាំង ។ មនុស្សប្រហែល ៦១.០០០នាក់ អាចត្រូវបានស្លាប់ដោយសារតែរលកកម្តៅនៅអឺរ៉ុបកាលពីឆ្នាំមុន ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        11
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        31
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm