រដ្ឋាភិបាលកម្ពុជាចំណាយប្រាក់ប្រមាណ ៣០លានដុល្លារ សាងសង់អគារមជ្ឈមណ្ឌលទិន្នន័យជាតិ

2023/07/19 09:00:19 pm        427

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៣នេះ បាន​ប្រកាស​បើកការដ្ឋានសាងសង់អគារមជ្ឍមណ្ឌលទិន្នន័យជាតិ ដែលប្រើប្រាស់ថវិកាជាតិ​ចំនួន​ប្រមាណជិត ៣០លានដុល្លារ និងប្រើប្រាស់រយៈពេលក្នុងសាងសង់ ១ឆ្នាំកន្លះ។

ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្រោយចប់​ពិធីបញ្ចុះបឋម​សិលាបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ បានមានប្រសាសន៍ប្រាប់ក្រុមអ្នក​សារព័ត៌មានថា ​ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិនេះ គឺជាដំណាក់កាលដ៏សំខាន់មួយ​សម្រាប់​វិស័យសាធារណៈ​ និងឯកជននៅកម្ពុជា​ ក្នុងការទាញយក​ផលប្រយោជន៍ពី​ទិន្នន័យ ​ដើម្បីជំរុញការ​អភិវឌ្ឍស្ថាប័នរបស់ខ្លួន ព្រមទាំងបង្ហាញពីការបោះជំហាន​ដ៏ធំមួយរបស់កម្ពុជា​ឆ្ពោះទៅ​បរិវត្តកម្មឌីជីថល។

ឯកឧត្តម បានបន្តថា មជ្ឈមណ្ឌលទិន្នន័យនេះ នឹងក្លាយជាកន្លែងប្រមូលផ្តុំនិងរក្សាទិន្នន័យ​របស់​រាជរដ្ឋាភិបាល និងទិន្នន័យក្រុមហ៊ុនមក​ពីវិស័យសំខាន់ៗ ​តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យាទំនើបមួយដែលមានសុវត្ថិភាព ​និងអាចជឿទុកចិត្តបាន ​ព្រមទាំងផ្តល់អត្ថប្រយោជន៍​ដល់ស្ថាប័ន ​ដូចជា​អធិបតេយ្យ​ភាពទិន្នន័យ ​សន្សំសំចៃ​ការចំណាយថវិកា និងពង្រឹងសមត្ថភាព​នៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តមរដ្ឋមន្រ្តី ​បានបញ្ជាក់បន្ថែមថា ​មជ្ឍមណ្ឌល​ទិន្នន័យជាតិនេះដែរ គឺជាមជ្ឍមណ្ឌលមួយ ដែលជាប្រភេទល្អបំផុតនៅក្នុងតំបន់អាស៊ី ​ដែលស្របតាមស្ដង់ដារអន្ដជាតិ ​និយាយជារួម គឺលេខ១ ក្នុងចំណោមអាស៊ី។

សូមជម្រាបជូនថា មជ្ឈមណ្ឌលទិន្នន័យជាតិនេះ ​នឹងមានកម្រិតប្រព័ន្ធស្តង់ដារ៤ (Tier IV) ស្ថិតក្នុងអគារថ្មីមានកម្ពស់ ១២ជាន់ នៅពីក្រោយអគារទីស្តីការក្រសួងប្រៃសណីយ៍បច្ចុប្បន្ន។ មជ្ឍមណ្ឌលនេះ​ នឹងដើរតួនាទីសម្រាប់បង្កើននូវសន្ដិសុខទិន្នន័យរបស់ជាតិ និងរបស់ស្ថាប័ន​រដ្ឋនីមួយៗ ហើយមជ្ឍមណ្ឌលទិន្នន័យជាតិនេះដែរ ​នឹងធ្វើឲ្យកម្ពុជាមានអធិបតេយ្យភាពទិន្នន័យ ដែល​ធ្វើឲ្យកម្ពុជាមិនយកទៅដាក់នៅប្រទេសគេផ្សេងៗ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm