ឯកឧត្តម វង្សី វិស្សុត ដឹកនាំប្រជុំបូកសរុបលទ្ធផល និងត្រៀមបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងស្រុកមុខកំពូល

2023/07/19 09:26:37 pm        370

កណ្ដាល៖ ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការឃោសនាបោះឆ្នោត និងការត្រៀមហែក្បួនបិទយុទ្ធនាការឃោសបោះឆ្នោត ។

អង្គប្រជុំបានធ្វើការត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្តីពីសភាពការណ៍ និងលទ្ធផលនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ តាមបណ្តាឃុំទាំង ៧ ក្នុងមូលដ្ឋានស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានប្រព្រឹត្តទៅដោយរលូន, មានសន្តិសុខ, សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ ព្រមទាំងគ្មានអំពើហិង្សា។

អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់, សកម្មជន និងយុវជនទាំងអស់ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ និងប្រកៀកស្មាស្រុះដៃគ្នាល្អ ក្នុង​យុទ្ធនាការឃោសនាបោះឆ្នោត ពិសេសការផ្សព្វផ្សាយកម្មវិធីគោលនយោបាយរបស់គណបក្ស, ការចុះជួបសមាជិកតាមខ្នងផ្ទះ និងតាមមណ្ឌលសកម្មភាពបក្ស និងការពិនិត្យឯកសារបោះឆ្នោត ព្រមទាំងការបង្រៀនគូសសន្លឹកឆ្នោត ក៏ដូចជាការចូលរួមក្នុងសកម្មភាព មនុស្សធម៌ និងកិច្ចការ​សង្គមផ្សេងៗ ​ដូចជាការឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាត​ផ្នែកជីវភាព និងជនចាស់ជរាគ្មានទីពឹងជាដើម។

ជារួម អង្គប្រជុំបានធ្វើការវាយតម្លៃថា គណបក្សប្រជាជនកម្ពុជានៅតែបន្តនាំមុខ ហើយកាន់តែទទួលបាននូវការគាំទ្រពីប្រជាជនច្រើនជាលំដាប់ ដែលឆ្លុះបញ្ចាំងតាមរយៈចរន្តនៃការសុំចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ ពីសំណាក់អ្នកគាំទ្រ និងសកម្មជនគណបក្សដទៃ ហើយពិសេសគឺ ការស្រលាញ់ពេញចិត្ត និងការគាំទ្ររបស់ប្រជាជនដ៏ច្រើនលើសលប់ ចំពោះសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណេត ជាបេក្ខភាពបន្តវេននាពេលអនាគត។

អង្គប្រជុំក៏បានធ្វើការពិនិត្យ និងពិភាក្សាផងដែរ លើការរៀបចំផែនការហែក្បួនបិទយុទ្ធនាការ ឃោសនាបោះឆ្នោត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យប្រព្រឹត្តិទៅដោយរលូន, មាន សណ្តាប់ធ្នាប់របៀបរៀបរយល្អ, ប្រសិទ្ធភាព និងជៀសវាងឱ្យបាននូវការប៉ះពាល់នានា ស្របតាម បទបញ្ញាត្តិ, នីតិវិធី និងការណែនាំរបស់ គ.ជ.ប. ដើម្បីបង្ហាញពីភាពខ្លាំង, ភាពថ្លៃថ្នូ និងភាពចាស់ទុំ ឱ្យ ស័ក្កិសម ជាគណបក្សដែលធំជាងគេ និងមានប្រៀបឈ្នះជាងគេ។

អង្គប្រជុំក៏បាន គិតគូរយកចិត្តទុកដាក់ផងដែរ ទៅដល់ការថែរក្សាសុខភាព និងសុវត្ថិភាពជូន​បងប្អូនទាំងអស់ ដែលបានចូលរួម នៅក្នុង ការហែក្បួន ឃោសនា បោះឆ្នោត។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត បានផ្តល់ការណែនាំដល់ក្រុមការងារ និងសកម្មជន​គណបក្សត្រូវបន្តរក្សាឱ្យបានូវចលនការជាប្រក្រតី និង បរិយាកាសល្អប្រសើរនៃដំណើរការ​បោះឆ្នោត នៅក្នុងមូលដ្ឋានស្រុកមុខកំពូល ហើយត្រូវបន្តស្វែងរកសំឡេងគាំទ្រជូនគណបក្សឱ្យ​បានច្រើន​បំផុតតាមដែលអាចធ្វើទៅបាន តែត្រូវគោរពច្បាប់, បទបញ្ជា និងនីតិវិធី ព្រមទាំងសេចក្តី​ណែនាំរបស់ គជប ។

ទន្ទឹមនេះ ត្រូវបន្តសកម្មភាពចុះជួបសមាជិកតាមខ្នងផ្ទះ, ការពិនិត្យឯកសារបោះឆ្នោត, ការធ្វើ​ឯកសារ​បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (IR) និងការង្រៀនគូសសន្លឹកឆ្នោតឲ្យបាន​ត្រឹមត្រូវ​តាមការកំណត់របស់ គ.ជ.ប ព្រមទាំងត្រូវការធ្វើចលនាជំរុញប្រជាពលរដ្ឋទូទៅ ពិសេស​សមាជិកគណបក្សទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្ស​ប្រជាជនកម្ពុជា ពោលគឺសំដៅធានាឱ្យបានថា សមាជិកម្នាក់ សំឡេងគាំទ្រមួយសន្លឹក។

ជាមួយនេះ ក៏ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ឱ្យខាងតែបាន ចំពោះក្រុមជនទុច្ចរិត ដែលទៅ ណែនាំ ប្រជាជនឱ្យគូសសន្លឹកឆ្នោតខុស និងត្រូវត្រៀមលក្ខណៈទប់ស្កាត់គ្រប់​រូបភាព​នូវសកម្មភាពទាំងឡាយណា ដែលមានបំណងចង់បំផ្លាញការបោះឆ្នោត និងលទ្ធផលនៃការ​បោះឆ្នោត។

ឯកឧត្តម វង្សី វិស្សុត ក៏មានប្រសាសន៍រំលឹកដល់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ថា ទោះបីពេល​នេះយើងកំពុងជាប់ដៃជាមួយនឹងយុទ្ធនាការឃោសនាបោះឆ្នោតក្តី តែយើងមិនត្រូវភ្លេចបម្រើ​ប្រជាជន ​ពិសេសការផ្តល់សេវាសាធារណៈ ​និងការដោះស្រាយសំណូមពរ, តម្រូវការ និងបញ្ហាលំបាក​ផ្សេងៗរបស់ប្រជាជន ដោយមិនត្រូវព្រងើយកន្តើយឡើយ៕


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        184
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm