លោកជំទាវ ឱ វណ្ណឌី​ន​៖ ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ក្នុង​ខណ្ឌ​ពីរ​នៅ​ថ្ងៃនេះ​ប្រព្រឹត្តទៅ​ល្អ​

2021/05/18 06:24:03 pm        222

​ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ក្នុង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស បាន​មានប្រសាសន៍ថា ដំណើរ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ដែលមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​ទៅ​ដោយ​ចាប់ផ្តើម​ពី​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង និង​ខណ្ឌ​សែន​សុខ ដែល​បាន​ចាប់ផ្តើម​ដំណើរ​ទៅ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា​នេះ គឺ​ប្រព្រឹត្ត​ទៅបាន​យ៉ាង​ល្អ និង​មានការ​សាទរ​ជាខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​។​

​នេះ​បើតាម​ការ​ថ្លែងប្រាប់​របស់ លោកជំទាវ ឱ វណ្ណឌី​ន នៅក្នុង​ឱកាសលោក​ជំទាវ ចុះមក​ពិនិត្យ​កិច្ច​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​ទីតាំង​សាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុនសែន សាមគ្គី ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​បន្ថែម​ពីនេះ​ អាជ្ញាធរ​មូលដ្ឋាន លោក ញ៉ា​ត សា​ម៉េ​ត ដែលជា​ចៅសង្កាត់​គោក​ឃ្លាង ក៏បាន​ក្រើនរំលឹក និង​អំពាវនាវ​ជាថ្មី​ម្តងទៀត​ ចំពោះ​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 ត្រូវ​រក្សា​អោយ​បាន​ដាច់ខាត​នូវ​គម្លាត​សុវត្ថិភាព​សង្គម ពាក់​ម៉ាស់ តម្រង់​ជួរ និង​ចៀសវាង​ការ​ឈរ​ប្រជ្រៀត​គ្នា ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​ការចូលរួម​អនុវត្ត​នូវ​វិធានការ​សុខាភិបាល និង​វិធានការ ៣​ការពារ 3​កុំ ដើម្បី​ចូលរួមចំណែក​ទាំងអស់​គ្នា ក្នុងការ​បង្ការ ទប់ស្កាត់ និង​ផ្តាច់​អោយបាន​នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 ក្នុង​ព្រឹ​ត្ត​ការណ៍​សហគមន៍ ២០​កុម្ភៈ​។​

​គួរ​បញ្ជាក់​ថា ចំពោះ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​ទៅ ដោយ​ចាប់ផ្តើម​ដំណើរការ​ដំបូង​ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង និង​ខណ្ឌ​សែន​សុខ​នេះ សម្រាប់​ដូ​ស​ទី​១ គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៨ ខែឧសភា​នេះ រហូតដល់​ថ្ងៃទី​៣១ ខែឧសភា​ខាងមុខ ដែល​មាន​រយៈពេល ១៤​ថ្ងៃ រឺ​២​សប្ដាហ៍ ដោយឡែក​សម្រាប់​ដូ​ស​ទី​២ គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែ​មិថុនា រហូតដល់​ថ្ងៃ​ទី​១៥ ខែមិថុនា​៕ ​អត្ថបទ​​៖ ជៀប សម្បត្តិ ​​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm