ការចាប់ខ្លួនលោក វ្ល៉ាឌីមៀ ពូទីន នៅអាហ្វ្រិកខាងត្បូង នឹងក្លាយជា "ការប្រកាសសង្រ្គាម"

2023/07/19 10:19:25 pm        90

រុស្ស៊ី ៖ លោក Cyril Ramaphosa ប្រធានាធិបតីរបស់ប្រទេសអាហ្រ្វិកខាងត្បូងបាននិយាយថា រាល់ការ​ប៉ុនប៉ង​ចាប់​ខ្លួនលោក វ្ល៉ាឌីមៀ ពូទីន នៅពេលលោកទៅបំពេញទស្សនកិច្ចនៅអាហ្វ្រិកខាងត្បូង នឹងក្លាយ​ជាការប្រកាស​សង្រ្គាមប្រឆាំងនឹងរុស្ស៊ី។

លោកបានធ្វើការព្រមានបែបនេះ មុនពេលកិច្ចប្រជុំអន្តរជាតិមួយធ្វើឡើងនៅទីក្រុង Johannesburg ដែល​ប្រធានាធិបតី​រុស្ស៊ីក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តការណ៍នោះផងដែរ។

ប៉ុន្តែប្រសិនបើលោក ពូទីន ចាកចេញពីទឹកដីរុស្ស៊ី លោកនឹងត្រូវតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចាប់ខ្លួន។ អាហ្រ្វិកខាងត្បូងគឺជាប្រទេសហត្ថលេខីរបស់តុលាការ ICC ហើយដូច្នេះគួរតែជួយក្នុងការចាប់ខ្លួនរបស់លោក ពូទីន។

លោក ពូទីន ត្រូវបានអញ្ជើញទៅប្រទេសអាហ្រ្វិកខាងត្បូងក្នុងខែសីហាខាងមុខនេះ នៅពេលដែលប្រទេស​អាហ្រ្វិកខាងត្បូងនេះធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសម្រាប់សមាជិកនៃបណ្តាប្រទេសធំៗទាំង៥ឬក្រុមទេស Brics ដែលជាអក្សរកាត់សម្រាប់ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ ប្លុកនៃសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ ត្រូវបានមើលឃើញដោយមនុស្សមួយចំនួនថា ជាជម្រើសមួយជំនួស​ឲ្យក្រុមប្រទេសទាំង៧ (G7) ដែលមានសេដ្ឋកិច្ចជឿនលឿន។

លោកប្រធានាធិបតី Ramaphosa បានបន្ថែមថា អាហ្រ្វិកខាងត្បូង គឺជាប្រទេសមួយក្នុងចំណោមប្រទេស​អាហ្រ្វិកជា​ច្រើនដែលកំពុងជួបពិភាក្សាជាមួយរុស្ស៊ី និងអ៊ុយក្រែន "ជាមួយនឹងទិដ្ឋភាពនៃការបញ្ចប់សង្រ្គាមទាំងស្រុង" ហើយថាការប៉ុនប៉ងចាប់ខ្លួនលោកពូទីននឹងមិនមែនជាផលប្រយោជន៏សម្រាប់បេសកម្មសន្តិភាពនោះទេ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        65
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        56
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm