រលកកម្តៅនៅតែមិនអាចរារាំងអ្នកគាំទ្រក្រុមតន្រ្តីរ៉ុកអង់គ្លេស Muse ពីការទស្សនាការប្រគុំតន្រ្តីនៅទីក្រុងរ៉ូម

2023/07/19 10:38:23 pm        54

អឺរ៉ុប ៖ កាលពីថ្ងៃអង្គារម្សិលមិញ ប្រជាពលរដ្ឋអ៊ីតាលី បានប្រឈមនឹងកម្តៅក្តៅដូចភ្លើង ប៉ុន្តែស្របពេល​ដែល​រលកកម្តៅក្តៅខ្លាំងនៅទូទាំងតំបន់ភាគខាងត្បូង និងតំបន់ភាគខាងកើតអឺរ៉ុប អ្នកគាំទ្រក្រុមតន្រ្តីរ៉ុកអង់គ្លេស Muse នៅតែមិនខ្លាចរអារនោះឡើយ ដោយពួកគេនៅតែស៊ូទៅមើលការប្រគំតន្រ្តីដែលពួកគេចូលចិត្តដដែល ។ 

 ក្រុមតន្រ្តីរ៉ុកមួយនេះ បានសម្តែងនៅពេលយប់នៅក្នុងពហុកីឡដ្ឋានអូឡាំពិក ស្ថិតក្នុងទីក្រុងរ៉ូម ដោយលើកពេល​ប្រគំ​តន្រ្តី ៤៥នាទី ដើម្បីអនុញ្ញាតឲ្យក្រុមអ្នកគាំទ្រចូលក្នុងពហុកីឡដ្ឋាន ហើយនិងចៀសវាង​ម៉ោងក្តៅបំផុតនៅពេលថ្ងៃ ស្រប​ពេលដែលក្រុមអ្នករៀបចំព្រឹត្តការណ៍ បាញ់ទឹកលើក្រុម​អ្នកគាំទ្រដែលឈររង់ចាំ ហើយនិងចែកទឹកផឹកដល់ពួកគេ ។ 

ក្រុមតន្រ្តីរ៉ុក Muse បានជំរុញផងដែរដល់ក្រុមអ្នកគាំទ្ររបស់ពួកគេឲ្យពាក់ឧបករណ៍ការពារកម្តៅ​ព្រះអាទិត្យឲ្យបាន​ត្រឹមត្រូវ និងត្រូវរក្សាជាតិសំណើមគ្រប់ពេល ដោយពួកគេសង្កត់ធ្ងន់ថា បើសិនជាអ្នកព្រួយបារម្ភពីសុខ​មាលភាពរបស់​អ្នក ឬនរណាម្នាក់ផ្សេង សូមទៅជួបគ្រូពេទ្យជាបន្ទាន់ ។ 

ខណៈពេលនោះដែរ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសអាសន្នអាកាសធាតុកម្រិតពណ៌​ក្រហម​កាលពីថ្ងៃអង្គារ សម្រាប់ទីក្រុងចំនួន ២០ ក្នុងចំណោមទីក្រុង ២៧របស់ប្រទេស ហើយចំនួនទីក្រុង បានកើនឡើងដល់ ២៣នៅថ្ងៃពុធ ពេលដែលសេវាកម្មឧតុនិយមកងកម្លាំងទ័ពអាកាសអ៊ីតាលី ព្យាករណ៍ថា តំបន់មួយចំនួននៅ Sardiniaអាចនឹងមានសីតុណ្ហភាពកើនឡើងរហូតដល់៤៧អង្សាសេ ។ 

ការប្រកាសអាសន្នកម្រិតពណ៌ក្រហមនេះ បង្ហាញពីស្ថានភាពគ្រាអាសន្នជាមួយនឹងផលប៉ះពាល់អវិជ្ជមាន​មិនត្រឹមតែលើមនុស្សចាស់ មនុស្សឈឺ ឬក្មេងៗទេ ប៉ុន្តែវាប៉ះពាល់ដល់មនុស្សដែលមានសុខភាពល្អផងដែរ ។ 

សេវាកម្មឧតុនិយមក្នុងស្រុកនៅតំបន់ Lazio រាយការណ៍ថា ទីក្រុងរ៉ូម បានចុះបញ្ជីសីតុណ្ហភាពខ្ពស់បំផុតថ្មី ៤១,៨អង្សាសេ ៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm