អតីតប្រធានាធិបតីប៉ាណាលោក Ricardo Martinelli ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ជាង ១ទសវត្សរ៍

2023/07/19 10:46:58 pm        58

អាមេរិក ៖ ការិយាល័យអគ្គមេធាវី បាននិយាយកាលពីថ្ងៃអង្គារថា តុលាការប៉ាណាម៉ា បានកាត់ទោស​អតីត​ប្រធានាធិបតីលោក Ricardo Martinelliឲ្យជាប់ពន្ធនាគាររយៈពេលជាង ១០ឆ្នាំ សម្រាប់ការលាងលុយកខ្វក់ ជាហេតុធ្វើឲ្យគំរាមកំហែងដល់ការព្យាយាមដណ្តើមអាណត្តិថ្មីនៅឆ្នាំក្រោយរបស់បេក្ខជននាំមុខម្នាក់នេះ ។

លោក Martinelli បានបញ្ជាក់ពីភាពគ្មានទោសរបស់លោក បន្ទាប់ពីការសម្រេចចិត្តរបស់តុលាការលើករណីមួយនេះ ដែលគេស្គាល់ថាជាករណី “ធុរកិច្ចថ្មី” ដែលចោទប្រកាន់ថា មូលនិធិរដ្ឋត្រូវបានប្រើប្រាស់ដើម្បីទិញក្រុមហ៊ុនសារព័ត៌មាន ហើយនិងផ្តល់ភាគហ៊ុនភាគច្រើនដល់អតីតប្រធានាធិបតីរូបនេះ ។

យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យអគ្គមេធាវី បានឲ្យដឹងថា បុគ្គល ៤នាក់ផ្សេងទៀត ត្រូវបានកាត់​ទោសផងដែរកាលពីថ្ងៃអង្គារ សម្រាប់ការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងគម្រោងមួយនេះ ។ លោក Martinelli ត្រូវបានតុលាការបញ្ជាឲ្យបង់ប្រាក់ពិន័យ ១៩,២លានដុល្លារ បន្ថែមពីលើការជាប់ពន្ធនាគាររយៈពេល ១២៨ខែ ។

 លោក Carlos Carrillo គឺជាមេធាវីការពារក្តីរបស់លោក Martinelli និយាយថា ក្រុមច្បាប់របស់អតីតប្រធានាធិបតីរូបនេះ នឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោស ហើយនិងរកគ្រប់វិធីសាស្រ្តទាំងអស់ខាងច្បាប់ ។ លោកបន្តថា កូនក្តីរបស់​លោកនៅអាចចូលរួមប្រកួតប្រជែងដណ្តើមតំណែងប្រធានាធិបតីបាន ចាប់តាំងពីពេលដែល​តតាំងជាមួយនឹង​ការកាត់ទោស​នេះមកម្ល៉េះ ។

 អតីតប្រធានាធិបតីរូបនេះ បានប្រឈមផងដែរ នឹងការចោទប្រកាន់ពីបទលាងលុយកខ្វក់សម្រាប់​ការរួមចំណែក​របស់លោកក្នុងករណី Odebrecht ដែលជារឿងអាស្រូវស៊ីសំណូកទ្រង់ទ្រាយធំ ពាក់ព័ន្ធនឹងក្រុមមន្រ្​តីរដ្ឋនៅទូទាំង​អាមេរិកឡាទីន ។

ដោយឡែក កូនប្រុសរបស់លោក ២នាក់ បានវិលត្រឡប់មកកាន់ប្រទេសប៉ាណាវិញកាលពីដើមឆ្នាំនេះ ក្រោយប្រឈម​នឹងការជាប់ពន្ធនគារនៅប្រទេសហ្គ័រតេម៉ាឡា និងសហរដ្ឋអាមេរិក សម្រាប់ការលាងលុយ​កខ្វក់ក្នុងករណី​ពាក់ព័ន្ធនឹងរឿងអាស្រូវ Odebrecht ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        97
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        135
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm