មនុស្ស ១២៧​នាក់​បាត់​ខ្លួន ក្រោយ​នាវា​លិច​​ជួប​ព្យុះ​ស៊ីក្លូន​នៅ​ប្រទេស​ឥណ្ឌា​

2021/05/18 07:01:58 pm        73

​ឥណ្ឌា៖ កងទ័ពជើងទឹក​ឥណ្ឌា បាន​និយាយ​ថា មនុស្ស​ប្រហែល ១២៧​នាក់ កំពុង​បាត់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ ក្រោយ​នាវា​មួយ​គ្រឿងរ​សាត់អណ្តែត​នៅ​ជិត​ឆ្នេរសមុទ្រ​ទីក្រុង​ម៉ុម​បៃ បាន​លិច​អំឡុង​ជួប​ព្យុះ​ស៊ីក្លូន​តូ​ក​តេ ស្រប​ពេលដែល​នាវា​២​គ្រឿង និង​ឧទ្ធម្ភាកចក្រ​ជាច្រើន​គ្រឿង ត្រូវបាន​ដាក់​ពង្រាយ ដើម្បី​ស្វែងរក​អ្នក​បាត់​ខ្លួន​។​

​នាវា​មួយ​គ្រឿង បាន​ដឹក​មនុស្ស ២៧៣​នាក់ ពេល​វា​ចាប់​ផ្តើម​រសាត់​អណ្តែត​កាលពី​ថ្ងៃ​ចន្ទ ពេល​ខ្យល់ព្យុះ បោកបក់​មកដល់​តំបន់​ឆ្នេរ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា ធ្វើ​ឲ្យ​មាន​រលក​ធំៗ​បុក​ច្រាំង​សមុទ្រ​។​

​ក្រសួងការពារជាតិ​ឥណ្ឌា បាន​និយាយ​ថា មនុស្ស ១៤៦​នាក់ ត្រូវ​បាន​ជួយសង្គ្រោះ​ចេញពី​នាវា ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ប្រេង​រដ្ឋ ខណៈ​ប្រតិបត្តិ​ការសង្គ្រោះ បន្ត​ពេញ​មួយថ្ងៃ​អង្គារ​នេះ ជា​មួយនឹង​ស្ថាន​ភាពមិន​អំណោយផល​នៅក្នុង​សមុទ្រ​។​

​គួរ​ឲ្យ​ដឹង​ថា ព្យុះ​ស៊ីក្លូន​តូ​ក​តេ ដែល​ជា​ព្យុះ​ខ្លាំងក្លា​បំផុត​បោកបក់​មកកាន់​តំបន់ ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ បាន​ឆក់យក​ជីវិត​មនុស្ស​ជាច្រើន​នាក់​នៅ​រដ្ឋ​កេ​រ៉ា​ឡា​, កាវ ម៉ា​ហា​រ៉ា​ស្ត្រា និង​រដ្ឋ​ហ្គូ​ចា​រ៉ា​ត និង​បាន​បក់​បំប៉ើង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ រំលើង​ដើមឈើ និង​បង្គោល​ភ្លើង​ផងដែរ។​

​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ ត្រូវបាន​ជម្លៀស​ខ្លួន​ចេញ ស្រប​ពេល​ដែល​ក្រុម​អាជ្ញាធរ នៅ​ក្នុង​ទីក្រុង​ម៉ុម​បៃ បាន​ផ្ទេរ​អ្នកជំងឺ COVID-19 ប្រហែល​៦០០​នាក់ ដែល​ព្យាបាល​នៅ​កណ្តាល​វាល ទៅកាន់​ទី​សុវត្ថិភាព ។​

​មន្ទីរ​ឧតុនិយម​ឥណ្ឌា បាន​រាយការណ៍​ថា ព្យុះ​តូ​ក​តេ បាន​បោកបក់​មកដល់​ដីគោក​នៅ​រដ្ឋ​ហ្គូ​ចា​រ៉ា​ត កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ជា​មួយនឹង​សន្ទុះ​ខ្យល់​បក់ ១៨៥​គ​.​ម​ក្នុង​១​ម៉ោង​៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        82
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        118
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm