រដ្ឋ Michigan ចេញបទចោទប្រកាន់ ជុំវិញគម្រោងជួយជ្រោមជ្រែង លោក Trump ក្នុងការបោះឆ្នោតអាមេរិក ឆ្នាំ២០២០

2023/07/19 10:52:39 pm        65

អាមេរិក ៖ រដ្ឋមន្ត្រីយុត្តិធម៌របស់រដ្ឋ Michigan លោកស្រី Dana Nessel កាលពីថ្ងៃអង្គារ (ទី១៨ ខែកក្កដា) បានប្រកាសពីការចោទប្រកាន់បទឧក្រិដ្ឋប្រឆាំងនឹងអ្នកស្រុករបស់រដ្ឋ Michigan ចំនួន ១៦នាក់ ពាក់ព័ន្ធនឹង​តួនាទីរបស់ពួកគេ ក្នុងគម្រោងអ្នកបោះឆ្នោតក្លែងក្លាយ ដែលត្រូវបានចោទប្រកាន់ថា មានគោលបំណង​ជួយជ្រោមជ្រែងអតីតប្រធានាធិបតី លោក Donald Trump កែប្រែការបរាជ័យរបស់លោកពីការបោះឆ្នោតឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក។

សមាជិកគណបក្សសាធារណរដ្ឋ ១៦នាក់ នៅក្នុងរដ្ឋនេះ ត្រូវបានចោទប្រកាន់ពីបទចុះឈ្មោះអ្នកបោះឆ្នោតក្លែងក្លាយ ដោយសង្ឃឹមថា នឹងប្ដូរអ្នកឈ្នះ នៅរដ្ឋ Michigan ក្នុងការបោះឆ្នោតប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យរបស់លោក Joe Biden ទៅលោក Trump វិញ។

លោកស្រី Nessel ដែលជាសមាជិករបស់គណបក្សប្រជាធិបតេយ្យ បាននិយាយថា៖ «សកម្មភាពចុះឈ្មោះអ្នកបោះឆ្នោតក្លែងក្លាយ ធ្វើឲ្យបាត់បង់ជំនឿរបស់សាធារណជន ចំពោះភាពត្រឹមត្រូវនៃ​ការបោះឆ្នោតរបស់យើង ហើយមិនត្រឹមតែរំលោភលើស្មារតីច្បាប់ដែលចែងតម្កល់ទុក និងការពារលទ្ធិប្រជាធិបតេយ្យរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ជឿផងដែរថា បានបំពានយ៉ាងជាក់ស្ដែង ចំពោះច្បាប់ដែលយើងគ្រប់គ្រងការបោះឆ្នោតរបស់យើង នៅរដ្ឋ Michigan និងការផ្ទេរអំណាចនៅអាមេរិក ដោយសន្តិភាព»។

បទចោទប្រកាន់ទាំងនោះ រួមមានការក្លែងបន្លំ ការសមគំនិតក្នុងការក្លែងបន្លំ និងការសមគំនិត ក្នុងការប្រព្រឹត្តអំពើក្លែងបន្លំសន្លឹកឆ្នោត ដែលម្នាក់ៗអាចទទួលទោសជាប់ពន្ធនាគារពី៥ ទៅ ១៤ឆ្នាំ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm