ភ្លើងឆេះព្រៃជាង ២០០កន្លែងកំពុងឆាបឆេះនៅខេត្ត Alberta និងខេត្ត Quebec ប្រទេសកាណាដា

2023/07/19 10:55:53 pm        70

កាណាដា ៖ ភ្លើងឆេះព្រៃជាង ២០០កន្លែង កំពុងឆាបឆេះនៅប្រទេសកាណាដា បណ្តាលឲ្យកើតមានខ្យល់ឈ្លក់ផ្សែង​នៅទូទាំងប្រទេស និងតំបន់មួយចំនួនទៀតនៅសហរដ្ឋអាមេរិក ។

 ខេត្តផលិតប្រេង Alberta របស់ប្រទេសកាណាដា ដែលបានរាយការណ៍ភ្លើងឆេះ ៨៦៤កន្លែងក្នុងឆ្នាំនេះ ភ្លើងឆេះព្រៃយ៉ាងហោច ២០កន្លែងក្នុងចំណោមភ្លើងឆេះព្រៃ ១២០កន្លែង លែងអាចគ្រប់គ្រងបាន ។ 

ខណៈពេលនោះដែរ ខេត្ត Quebecរាយការណ៍ថា ភ្លៀងធ្លាក់ជាច្រើនថ្ងៃ បានជួយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កាត់បន្ថយភ្លើងឆេះព្រៃពី ១៦០កន្លែង កាលពីដើមខែមិថុនា មកនៅភ្លើងឆេះព្រៃ ១០១កន្លែងនាពេលបច្ចុប្បន្ន ក្នុងនោះគ្មានភ្លើងឆេះព្រៃណាមួយលែងអាចគ្រប់គ្រងបាននោះទេ ។

កាណាដាស្ថិតនៅក្នុងរដូវភ្លើងឆេះព្រៃដ៏អាក្រក់បំផុតពុំធ្លាប់ដែលមានពីមុនមក ដោយភ្លើងឆេះព្រៃកំពុងឆាបឆេះនៅខេត្ត British Columbia, Alberta, Saskatchewan និងដែនដីសហព័ន្ធភាគពាយ័ព្យនៅភាគខាងលិច ខេត្ត Ontario, Quebec និងខេត្ត Nova Scotia នៅភាគខាងកើតប្រទេស ។

អណ្តាតភ្លើងបានឆេះបំផ្លាញលើផ្ទៃដីព្រៃ ១.២ លានហិចតានៅក្នុងខេត្ត British Columbia រហូតមកដល់​ពេលនេះនៅឆ្នាំនេះ ដាច់ឆ្ងាយលើសកាលពីរយៈពេល១០ឆ្នាំកន្លងទៅ ដែលជាមធ្យមត្រឹមតែ៧៦.០០០ហិចតា។

ក្នុងខេត្ត British Columbia ក្រុមអ្នកពន្លត់អគ្គិភ័យប្រមាណ២,០០០នាក់ រួមទាំងអ្នកពន្លត់អគ្គិភ័យមកពីសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក កំពុងទប់ស្កាត់អគ្គិភ័យ៣៧៣កន្លែង ខណៈកង្វះទឹកភ្លៀងក្នុងប៉ុន្មានខែថ្មីៗនេះ បណ្តាលឲ្យខេត្តភាគច្រើនហួតហែង ជាអ្វីដែលក្រុមមន្ត្រីនិយាយថា ជាកម្រិតគ្រោះរាំងស្ងួតមិនធ្លាប់មានពីមុនមក សម្រាប់ដើមរដូវកាលនៅឆ្នាំនេះ ៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm