បណ្ដាញសារព័ត៌មានក្នុងស្រុក៖ រដ្ឋាភិបាលប៉ាគីស្ថាន នឹងរំលាយរូបរាងមុនកំណត់ ដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោត

2023/07/19 11:02:26 pm        78

ប៉ាគីស្ថាន ៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍ កាលពីថ្ងៃអង្គារ (ទី១៨ ខែកក្កដា) ថារដ្ឋាភិបាលចម្រុះ​ដែលកំពុងកាន់អំណាចរបស់ប្រទេសប៉ាគីស្ថាន នឹងរំលាយសភា ហើយប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលចាំផ្ទះ នៅខែ​ក្រោយ ពោលគឺមានរយៈពេល ៤ថ្ងៃ មុនពេលដែលសភានេះ ត្រូវរលាយតាមច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីរៀបចំការ​បោះឆ្នោតសកលនៅខែវិច្ឆិកា។

ប៉ុស្តិ៍ទូរទស្សន៍ព័ត៌មានជាច្រើន បានរាយការណ៍ថា គណបក្សធំៗពីរ គឺសម្ព័ន្ធមូស្លីមប៉ាគីស្ថាន League-Nawaz (PML-N) និងគណបក្ស Peoples Party (PPP) របស់ប៉ាគីស្ថាន បានយល់ព្រមរំលាយសភា នៅថ្ងៃទី៦ ខែសីហា។ អាណត្តិរបស់សភានេះ ត្រូវផុតកំណត់នៅថ្ងៃទី១២ ខែសីហា។

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកស្រី Marriyum Aurangzeb បាននិយាយថា មិនទាន់មានការកំណត់​កាលបរិច្ឆេទ សម្រាប់ការបោះឆ្នោតទូទៅនៅឡើយទេ។

ដោយបញ្ជាក់បន្ថែមនូវការប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទបោះឆ្នោត បន្ទាប់ពីការពិគ្រោះយោបល់ ក្នុងចំណោម​គណបក្ស​ដៃគូចម្រុះទាំងអស់ លោកស្រី Aurangzeb បាននិយាយតាមរយៈបណ្ដាញសង្គម Twitter ថា៖ «រហូតមកដល់ពេលនេះ នៅមិនទាន់មានការសម្រេចណាមួយ ត្រូវបានធ្វើឡើង ជុំវិញការរំលាយសភានោះទេ»។

ការបោះឆ្នោតកាន់តែខិតជិតមកដល់ បន្ទាប់ពីមានភាពចលាចលផ្នែកនយោបាយ និងសេដ្ឋកិច្ចជាច្រើនខែ ជាមួយនឹងភាព​មិនច្បាស់លាស់ សូម្បីតែរយៈពេលនៃការបោះឆ្នោត អាចនឹងត្រូវពន្យារពេលយ៉ាងហោចណាស់មួយឆ្នាំ។ រដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រីលោក Shehbaz Sharif បានចូលមកធ្វើតួនាទី បន្ទាប់ពីអ្នកកាន់តំណែងមុន លោក Imran Khan ត្រូវបានទម្លាក់ចេញពីអំណាច ក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត នៅសភា កាលពីខែមេសា ឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm