លោក ម៉ក់ ហឺន រស់នៅសហរដ្ឋអាមេរិក ព្រមទាំងក្រុមគ្រួសារ មកទស្សនកិច្ចនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព

2023/07/19 11:46:50 pm        121

ភ្នំពេញ ៖ លោក ម៉ក់ ហឺន ប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក ព្រមទាំងក្រុមគ្រួសារ មកទស្សនកិច្ចនៅ​មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព ដែលជាមនី្ទរពេទ្យធំជាងគេក្នុងប្រទេសកម្ពុជា។

​ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានទទួលស្វាគមន៍​ចំពោះដំណើរ​ទស្សនកិច្ចរបស់ លោក ម៉ក់ ហឺន ប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក ព្រមទាំងក្រុមគ្រួសារ ដោយមាន​ការ​សម្របសម្រួលពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញមកទស្សនកិច្ចនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលជាមន្ទីរពេទ្យដ៏ធំមួយនៅកម្ពុជា ដែលមានទីតាំងលើមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ។

លោក ម៉ក់ ហឺន បានសំដែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ជាពិសេសរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា និងវាយតម្លៃខ្ពស់ ចំពោះការបង្កើតមន្ទីរពេទ្យដ៏ធំនេះ ដែលបានបំពាក់នូវ​សម្ភារបរិក្ខារ​វេជ្ជសាស្រ្តទំនើបៗ តាមលក្ខណៈស្តង់ដាអន្តរជាតិ ដើម្បីធានាការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌។ លោក ក៏មិនបានដឹងថា នៅរាជធានីភ្នំពេញ មានមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដ៏ធំរហូត​ដល់១ម៉ឺនគ្រែដូចនេះទេ លោកដឹងត្រឹមតែ មន្ទីរពេទ្យកាល់ម៉ែត ដែលទើបសាងសង់ថ្មី និងពហុកីឡដ្ឋាន​ជាតិមរតក​តេជោប៉ុណ្ណោះ។ តែមន្ទីរពេទ្យនេះ មិនត្រឹមតែធំទូលាយប៉ុណ្ណោះទេ នៅបានបំពាក់គ្រឿងបរិក្ខារ​មិនចាញ់មន្ទីរនៅ​ក្រៅប្រទេសថែមទៀតផង។

ជាចុងក្រោយនៃដំណើរទស្សនកិច្ចនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង និងលោកតា ម៉ក់ ហឺន បាន​សួរសុខទុក្ខ​ប្រជាពលរដ្ឋ និងអ្នកជំងឺ ដែលមកពិនិត្យ និងពិគ្រោះជំងឺនៅមន្ទីរពេទ្យ ហើយមានការកោត​សរសើរ​ពីសំណាក់ប្រជាពលរដ្ឋ ចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបង្កើត​មន្ទីរពេទ្យដ៏​ធំមួយនេះ។ ក្នុងឱកាសនោះដែរ លោក ម៉ក់ ហឺន បានអំពាវនាវឱ្យពលរដ្ឋកម្ពុជាទាំងអស់ ដែលមានឈ្មោះក្នុង​បញ្ជី​បោះឆ្នោត សូមអញ្ជើញប្រើសិទ្ធិទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm