ភ្នំពេញត្រៀមកម្លាំងជាង៤៤០០នាក់រក្សាសន្តិសុខ នាថ្ងៃបិទយុទ្ធនាការឃោសនា និងថ្ងៃបោះឆ្នោត

2023/07/20 12:02:58 am        157

ភ្នំពេញ៖ នគរបាលត្រៀមកម្លាំងជាង៤៤០០នាក់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់​នាថ្ងៃបិទយុទ្ធនាការឃោសនា និងថ្ងៃបោះឆ្នោត។

ថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ គឺជាថ្ងៃបិទយុទ្ធនាការឃោសនារកសំឡេង​គាំទ្ររបស់​គណបក្ស​នយោបាយទាំង១៨ ដែលមានក្នុងបញ្ជីបោះឆ្នោតរបស់​គណៈកម្មាធិការជាតិរៀបចំ​ការឆ្នោត ​សម្រាប់នីតិកាលទី៧ និងថ្ងៃទី២៣ ខែកក្កដា គឺជាថ្ងៃប្រព្រឹត្តទៅនៃដំណើរការ​បោះឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្ត។ ជាមួយគ្នានេះកិច្ចការសន្តិសុខ និងសណ្ដាប់ធ្នាប់ត្រូវបានយកចិត្តទុក​ដាក់ខ្ពស់ សម្រាប់រាជធានីភ្នំពេញកម្លាំងការពារសន្តិសុខជាង ៤៤០០នាក់ ត្រូវបានត្រៀមរួចជាស្រេច ​ដើម្បីបម្រើដល់ដំណើរការបោះឆ្នោតនេះ។

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់ទូរទស្សន៍ BTV នារសៀលថ្ងៃទី១៩ ខែកក្កដា​ ឆ្នាំ២០២៣ថា ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ​និងជាស្នងការនគរបាលរាជធានីបានប្រជុំរៀបចំផែនការ​ការពារសន្តិសុខ សណ្តាប់ធ្នាប់រួចរាល់​ហើយកាលពីព្រឹកមិញ និងបានដាក់ចេញនូវផែនការច្បាស់លាស់ ដោយប្រើកម្លាំងជាង៤៤០០នាក់។

ទាក់ទិននិងការការពារសន្តិសុខសណ្តាប់ធ្នាប់នេះដែរ កម្លាំងនគរបាលតាមបណ្តាខណ្ឌជាប់​ព្រំប្រទល់​ខេត្តកណ្ដាល ដែលមានច្រកចេញចូលក៏បានត្រៀមលក្ខណៈសម្រួលសណ្ដាប់ធ្នាប់​ចរាចរណ៍ដល់ប្រជាពលរដ្ឋដែលចាកចេញពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តដើម្បីចូលរួមបោះឆ្នោតផងដែរ។

ទន្ទឹមគ្នានេះរដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំចំណតចំនួន១០ទីតាំង​ និងរថយន្តក្រុង ៣៥០គ្រឿង ​ដើម្បីធ្វើដំណើរចាកចេញពីរាជធានីតាមច្រកសំខាន់ៗ​ក្នុងការដឹក​ជញ្ជូនកម្មករ និយោជិត​ និងប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm