សម្ដេចក្រឡាហោមជួបពិភាក្សាការងារជាមួយប្រតិភូសង្កេតការណ៍បោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង

2023/07/20 12:13:51 am        174

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនប្រតិភូបេសកកកម្មសង្កេតការណ៍បោះឆ្នោត នៃបណ្ដាប្រទេសនិយាយភាសាបារាំង (FRANCOFONE) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។

សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់អង្គការក្រុម ប្រទេសនិយាយភាសាបារាំង ដែលបានចាត់បញ្ជូនប្រតិភូមកចូលរួមសង្កេតការណ៍បោះឆ្នោត​នៅកម្ពុជា នាឱកាសនេះ ។

សម្ដេចបានជម្រាបជូនអំពីដំណើរការបោះឆ្នោតនៅកម្ពុជា ដែលបានធ្វើចាប់ពីឆ្នាំ ១៩៩៣ មកដល់​បច្ចុប្បន្ន ​ដែលក្នុងរយៈពេល៣​ទសវត្សរ៍​ចុងក្រោយនេះ​ ពីការបោះឆ្នោតមួយទៅការបោះ ឆ្នោតមួយ ស្ថានភាពសន្តិសុខ ​កាន់តែប្រសើរឡើង ​ការចូលរួមរបស់ពលរដ្ឋក៏ប្រកបដោយភាពវិជ្ជមាន ជាពិសេស​លុបបំបាត់អំពើហិង្សាក្នុងអំឡុងពេលបោះឆ្នោត និងមានការចូលរួមពីគណបក្ស​នយោបាយ នានា។

សម្ដេចក្រឡាហោម ​បានគូសបញ្ជាក់ថា ការបោះឆ្នោតកន្លងមក ក៏មានការចូលរួមឃ្លាំមើលពីក្រុម អ្នកសង្កេតការណ៍ជាតិ ​និងអន្តរជាតិ និងអ្នកសារព័ត៌មាន ​ហើយសម្រាប់ការបោះឆ្នោតជាតិឆ្នាំនេះ គិតមក ដល់ថ្ងៃទី១៩ ខែកក្កដា នេះ ស្ថានភាពទូទៅ ក៏មានភាពល្អប្រសើរដែរ ។

ឯកឧត្តម ដេស្រ៊ី នីយ៉ារ៉ូហ៊ីរីយ៉ា (Desire NYARUHIRIRA) ​ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការ នយោបាយ ​និងការទូត នៃអង្គការ OIM បានរម្លឹកភាពជាស្ថាបនិករបស់កម្ពុជា ក្នុងការបង្កើត​អង្គការក្រុម ប្រទេសនិយាយភាសាបារាំង​ និងបានទទួលស្គាល់ពីតួនាទីកម្ពុជា ក្នុងការរួមចំណែក​ដោះស្រាយបញ្ហា តំបន់ និងអន្តរជាតិ ។

ឯកឧត្តម បញ្ជាក់ថា នៅពេលប្រទេសសមាជិកក្រុមប្រទេសនិយាយភាសាបារាំង ​រៀបចំការបោះ ឆ្នោត អង្គការនេះ តែងចាត់បញ្ជូនប្រតិភូចូលរួមសង្កេតការណ៍ និងបានជួបជាមួយបណ្ដាតួអង្គ​ពាក់ព័ន្ធនឹង ការបោះឆ្នោតនៅប្រទេសទាំងនោះ ហើយបេសកកម្មនេះ គឺដើម្បីជួយពង្រឹងនីតិរដ្ឋ និងសន្តិភាព ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តមប្រធានប្រតិភូ ក៏បានផ្លាស់ប្ដូរយោបល់គ្នា អំពី បទពិសោធពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតនៅកម្ពុជា ។ សម្ដេចក៏បានជម្រាបជូនអំពីការត្រៀមលក្ខណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ ក្រសួងមហាផ្ទៃ ក៏មានតួនាទីស្នូលក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ ធ្នាប់ បម្រើឱ្យដំណើរការបោះឆ្នោតនេះ ៕ អត្ថបទ៖ យន់ វ៉ាន់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm