លេខ​រៀង​បក្សនយោបាយ​ដែល​ចូលរួម​បោះឆ្នោតក្រុមប្រឹក្សា​ក្រុង​បូកគោ ត្រូវបាន​ចាប់ឆ្នោត​រួចរាល់​

2021/05/18 07:41:50 pm        459

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប ) បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការ​រៀបចំ​ការ​ចាប់ឆ្នោត​លេខ​រៀង​របស់​គណបក្សនយោបាយ​ចំនួន​ ៤​ដែល​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​បូកគោ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ចេញ​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បានសម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្សនយោបាយ​ចំនួន៤ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្តកំពត​ បា​ន​រៀបចំ​ពិធី​ចាប់ឆ្នោត​ដោយ​ព្រះសង្ឃ ដើម្បី​កំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត នៅ​ទីស្នាក់ការ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្តកំពត​។

​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា លទ្ធផល​នៃ​ការចាប់​ឆ្នោត​លំដាប់​លេខ​រៀង​ដែល​គណបក្សនយោបាយ​នីមួយៗ​ទទួលបាន​បង្ហាញថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​លេខ​រៀង​ទី​១, គណបក្ស​យុវជន​កម្ពុជា ទទួលបាន​លេខ​រៀង​ទី​២, គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​លេខ​រៀង​ទី​៣ និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា ទទួលបាន​លេខ​រៀង​ទី​៤​។

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​ឲ្យ​ដឹង​ទៀត ថា ការកំណត់​លំដាប់​លេខ​រៀង​គណបក្ស​ន​យោ បាយ​នៅលើ​សន្លឹកឆ្នោត នឹង​ជួយ​បង្កលក្ខណៈ​ងាយស្រួល​ដល់​គណបក្សនយោបាយ​ពាក់ព័ន្ធ​ក្នុងការ​ឃោសនាបោះឆ្នោត ហើយ​ជួយ​ឱ្យ​អ្នកបោះឆ្នោត​អាច​ស្គាល់​បាន​ដោយ​ងាយ​នូវ​លេខ​រៀង និង​ឈ្មោះ​គណបក្សនយោបាយ​ដែល​គាត់​ស្រលាញ់​ពេញចិត្ត​។​

​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្តកំពត ត្រូវ​បិទ​ផ្សាយ​បញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ដែល​បាន​ចាប់ឆ្នោត​រួចហើយ ក្នុង​រយៈពេល​យ៉ាងតិច ៤៥​ថ្ងៃមុន​ថ្ងៃ​បោះឆ្នោត ដោយ​យោងតាម​មាត្រា​២៦ នៃ​ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​៕ ​អត្ថបទ​៖សេក ឧ​ត្ត​ម​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1104
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        550
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm