មនុស្សយ៉ាងហោចណាស់ ១១នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស នៅពេលដែលជញ្ជាំងបានដួលរលំ នៅក្នុងរដ្ឋធានី អ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថានដោយសារតែភ្លៀងធ្លាក់ខ្លាំង នៅថ្ងៃពុធនេះ។ យោងតាមមន្ត្រីក្នុងតំបន់បានឲ្យដឹងថា ឧបទ្ទវហេតុ បានកើតឡើងនៅជិតតំបន់ Golra Mor ផ្លូវ Peshawar នៅពេលដែលជញ្ជាំងនៃស្ពានកំពុងស្ថិតក្រោមការសាងសង់ បានបាក់រលំ និងកប់លើកម្មករដែលកំពុងធ្វើការនៅទីនោះ។
លោក Imdadullah មន្ត្រីសង្គ្រោះក្នុងតំបន់ បាននិយយថា រហូតមកដល់ពេលនេះ សាកសពមនុស្ស១១នាក់ ត្រូវបានរកឃើញ ខណៈ៦នាក់ផ្សេងទៀតដែលរងរបួសត្រូវបានផ្លាស់ប្តូរទៅកាន់មន្ទីរពេទ្យក្នុងតំបន់មួយកន្លែង ក្នុងទីក្រុងអ៊ីស្លាមម៉ាបាដ។ យោងតាមអាជ្ញាធរគ្រប់គ្រងគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា រហូតមកដល់ពេលនេះ មនុស្ស៩៩នាក់ រួមទាំង៤១ជាកុមារ បានស្លាប់នៅនៅទូទាំងប្រទេស ចាប់តាំងពី ថ្ងៃទី២៥ ខែ មិថុនា នៅពេលដែលប្រទេសអាស៊ីខាងត្បូងមួយនេះ ទទួលរងដោយភ្លៀងមូសុងដ៏ខ្លាំង។
មនុស្សប្រមាណ ១៧៥នាក់ រួមទាំងកុមារ ៥៩នាក់ និងស្ត្រី ៤៨នាក់ បានរងរបួស ខណៈលំនៅឋាន ១៣០ខ្នង ត្រូវបានបំផ្លាញ ដោយភ្លៀងនិងទឹកជំនន់។