ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​អបអរ​សាទរ​ចិន​ក្រោយ​យាន​អវកាស​ស៊ូរ៉ុង​ចុះ​ចត​លើ​ភព​ព្រះ​អង្គារ​ដោយ​ជោគជ័យ

2021/05/18 10:47:07 pm        559

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ការ​អប​អរ​សាទរ​ទៅ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ក្រោយ​ពី​យាន​អវកាស​«ស៊ូរ៉ុង»​បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ភព​ព្រះ​អង្គារ។

សម្ដេចតេជោ ហ៊ុន សែន បាន​បង្ហាញ​ការ​អបអរ​សាទរ​បែប​នេះ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​សម្ដេច​ផ្ញើ​ទៅ​កាន់​​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង នៅ​ថ្ងៃ​នេះ។

យាន​អវកាស​«ស៊ូរ៉ុង» បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ភព​ព្រះ​អង្គារ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២១​នេះ នៅ​ក្នុង​បេសកកម្ម​​«ធានវិន-១»។

ក្នុង​លិខិត​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​ចាត់​ទុក​​បេសកកម្ម​នេះ​ថាជា​ «​សមិទ្ធផល​ដ៏​ធំ​ធេង​មួយ​ទៀត​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​ក្នុង​កម្មវិធី​អវកាស និង​ការ​រុក​រក​ក្នុង​លំហរ​អាកាស​របស់​ចិន»។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ថែម​ថា៖ «ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា សមិទ្ធផល​ដ៏​ធំ​ធេង​នេះ នឹង​ចូលរួម​ចំណែក​ដ៏​ធំ​ធេង​ដល់​ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ នៃ​បេសកកម្ម​ក្នុង​លំហ​អាកាស​របស់​ចិន ដែល​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ និង​ការ​រុក​រក​វិទ្យាសាស្ត្រ​របស់​មនុស្ស​ជាតិ​ទាំង​មូល»៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        433
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        342
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm