ក្រុមធុរកិច្ចថៃបង្កើតបរិយាកាសជួបជុំគ្នា ដើម្បីជំរុញការធ្វើពាណិជ្ជកម្មនៅកម្ពុជាឲ្យកាន់តែប្រសើរ

2023/07/20 06:25:37 pm        44

ភ្នំពេញ៖ ក្រុមធុរកិច្ចថៃប្រមាណជាង ៥០នាក់ មកពីក្រុមហ៊ុន អាជីវកម្មផ្សេងៗគ្នា បង្កើតកម្មវិធីជួបជុំ​សំណេះសំណាល ពិភាក្សា និងផ្លាស់ ប្តូរនូវបទពិសោធន៍គន្លឹះមួយចំនួន រវាងគ្នាទៅវិញទៅមក ដើម្បីជំរុញបរិយាកាសការធ្វើធុរកិច្ចនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។

លោកស្រី ជិរៈណាន់ វង្សមង្គល ប្រធានសមាគមធុរកិច្ចថៃនៅកម្ពុជា បានលើកឡើងនៅ​ក្នុងពិធី​ជួបជុំ​សំណេះសំណាល​ និងពិសារអាហារសាមគ្គី ជាមួយសមាជិកសមាគមថៃ ធ្វើធុរកិច្ចនៅកម្ពុជា នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០២៣ នេះថា បន្ទាប់ពីស្ថានភាពនៃ វិបត្តិជំងឺកូវីដ ១៩ មានភាពល្អ​ប្រសើរ ធុរកិច្ចថៃជាច្រើន បានចូលមកសិក្សាស្វែងយល់អំពី​សក្តានុពល​ទីផ្សារ​ពាណិជ្ជកម្ម នៅ​ព្រះរាជាណាក្រកម្ពុជា​ ការស្វែងរកដៃគូរពាណិជ្ជកម្ម ​និងឱកាសវិនិយោគនានាជាដើម ខណៈក្រុមហ៊ុន​ថៃជាច្រើន​ ដែលកំពុងអាជីវកម្មនៅកម្ពុជា បានដំណើរការប្រកបដោយ​បរិយាកាសល្អប្រសើរ។

លោកស្រី បានបន្តថា ស្របពេលនៅក្នុងស្ថានភាពល្អប្រសើរនេះដែរ ​ធុរកិច្ចថៃ នៅតែបន្តការជួបជុំ ពិភាក្សា ​ពិគ្រោះយោបល់រវាងគ្នាទៅវិញទៅមក ​និងក៏ការផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ ដើម្បី​ស្ថាបនា​លើចំណុចខ្វះខាតមួយចំនួន ​សម្រាប់ជាគន្លឹះអភិវឌ្ឍន៍ខ្លួន ឲ្យចំគោលដៅ និងឆ្លើយតប​ទៅនិងតម្រូវការទីផ្សារបច្ចុប្បន្ន ដើម្បីជំរុញការធ្វើអាជីវកម្មឲ្យកាន់តែរីកចម្រើន ជាក់ស្តែង​នាពេលនេះ គឺជាការជួបជុំលើកទី៣ ហើយ ចំពោះធុរកិច្ចថៃដែលកំពុងធ្វើអាជីវកម្ម​នៅក្នុងប្រទេសកម្ពុជា។

លោកស្រី ជិរៈណាន់ វង្សមង្គល លើកឡើងបន្តថា ជុំវិញការធ្វើណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ, នៅមុនវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ ស្ថានភាពនៃការធ្វើអាជីវកម្មប្រទេសទាំងពីរ មាន​កំណើនកើនឡើងជាបន្តបន្ទាប់ ​ប៉ុន្តែនាប៉ុន្មានឆ្នាំចុងក្រោយនេះ វិបត្តិកូវីដ, រួមជាមួយសង្គ្រាមរុស្សី អ៊ុយក្រែនផងដែរនោះ ​បានធ្វើឲ្យទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ធ្លាក់ចុះខុសពីការរំពឹងទុក ។ តាមរយៈនេះ ធុរកិច្ចថៃនូវតែបន្តខិតខំប្រឹងប្រែង ស្តារ និងអភិវឌ្ឍន៍អាជីវកម្មឲ្យកាន់តែប្រសើរ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបានតាមការគ្រោងទុក៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        94
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        197
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm