បណ្តាគណបក្សនយោបាយមួយចំនួននៅខេត្តកណ្តាល ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត

2023/07/20 06:33:39 pm        75

កណ្ដាល៖ មានគណបក្សនយោបាយចំនួនបី បានជូនដំណឹងទៅគណៈកម្មាធិការរៀបចំការ​បោះឆ្នោត​ខេត្តកណ្តាល រៀបចំហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី២០ ខែកក្កដានេះ ខណៈគណបក្សប្រជាជនកម្ពុជា ​បានជូនដំណឹងដឹងដែរថា នឹងរៀបចំហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នៅតាមបណ្តាស្រុកក្រុងទាំង១៣នៅក្នុងខេត្តកណ្តាល នៅថ្ងៃស្អែកនេះ។

បើតាមបណ្តាគណបក្សនយោបាយដែលបានធ្វើសកម្មភាពហែបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃនេះ និងត្រៀមហែរបិទនៅថ្ងៃស្អែក បានថ្លែងប្រាប់​BTV ថា នៅការហែក្បួនឃោសនារបស់​គណបក្សខ្លួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ បណ្តាសមាជិក​សមាជិកា​របស់​គណបក្ស​នយោបាយ ​បានអរគុណរាជរដ្ឋាភិបាលបច្ចុប្បន្ន ​ដែលបានដឹកនាំប្រទេសជាតិមានសុខសន្តិភាព និង​បានអភិវឌ្ឍន៍ ស្ថាបនាផ្លូវស្អាតៗ ស្រួលធ្វើដំណើរ ​ហើយអាចហែគណបក្ស បានច្រើន​ភូមិឃុំស្រុក ។

បើតាមលោក ផាន់ រិទ្ធិពល ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំការបោះឆ្នោត​ខេត្តកណ្តាល ​បានថ្លែងថា នៅក្នុងរយៈពេល២០ថ្ងៃកន្លងមកនេះ​ គឺមានគណបក្សនយោបាយ​ចំនួន៦គណបក្ស បានជូនដំណឹង​មក​លេខាធិការដ្ឋាន​គណៈកម្មាធិការរៀបចំការ​បោះឆ្នោត​ខេត្តកណ្តាល ដើម្បីធ្វើសកម្មភាពហែគណបក្សឃោសនារកសំឡេងឆ្នោត ខណៈយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧​ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្តដាស្អែកនេះ៕អត្ថបទ ស៊ុមសុខជា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        164
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm