គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នា

2023/07/20 07:10:34 pm        80

ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើការអំពាវនាវ ឱ្យពលរដ្ឋទូទៅទាំងអស់ សូមចូលរួម​ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣​ កក្កដា​ ឆ្នាំ២០២៣ខាងមុខ ដែលជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៧ ។

នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាគណបក្ស​នយោបាយមួយក្នុងចំណោមគណបក្សទាំង១៨ ​បានធ្វើការ​ដង្ហែក្បួន​ឃោសនាបក្ស ​ដើម្បីស្វែងរក​សំឡេង​ឆ្នោតជាលើកទី២របស់ខ្លួន ​ដោយមានសមាជិកប្រមាណ ​១៥០នាក់ចូលរួម ធ្វើដំណើរ​ដោយម៉ូតូ , រថយន្ត និងម៉ូតូផាស់អាប់ជាដើម ។

ទន្ទឹមនឹការដង្ហែក្បួនឃោសនា ​របស់គណបក្សខាងលើ​ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញ​សេចក្តីជូន​ដំណឹង​ជា​សាធារណៈ ​ក្នុងនោះក៏​មានសម្រួល​ដល់​លំហូរ​ចរាចរណ៍​តាម​តម្រាយផ្លូវ​ដែល​ក្បួន​បានហែរឆ្លងកាត់ ​ពី​សំណាក់​កងកម្លាំង​សមត្ថកិច្ចតាមមូលដ្ឋាននីមួយៗ​ផងដែរ ដើម្បីធានា​បានសន្តិសុខរបៀបរៀបរយល្អផងដែរ ។

លោកយ៉េង វីរះ ប្រធានគណបក្ស បានឱ្យដឹងថា ​ក្នុងឱកាស៥ឆ្នាំម្តង លោកសុំឱ្យពលរដ្ឋជាម្ចាស់​សំឡេង​ឆ្នោតទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតបំពេញ​កាតព្វកិច្ច ដើម្បី​ជ្រើសរើស​មេ​ដឹកនាំ​ដែលល្អ ​សម្រាប់ដឹកនាំប្រទេសជាតិ ​និងការពារប្រជាជនទៅមុខបន្តទៀត ។

គួរបញ្ជាក់ថា រយៈពេល១៩ថ្ងៃ គិតត្រឹមថ្ងៃទី១៩ ម្សិលមិញ គ.ជ.ប បានបង្ហាញពីស្ថានភាពទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ​បានប្រព្រឹត្តទៅដោយរលូន មាន​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ ​និងគ្មាន អំពើហិង្សា។ ​សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧ ឆ្នាំ២០២៣​ មានរយៈពេល ​២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ​ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ៕ អត្ថបទ៖ លីហេង 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        66
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        115
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm