សមាជិកបក្សប្រឆាំងសិង្ហបុរី២រូប លាឈប់ក្នុងការរង្គោះរង្គើរផ្នែកនយោបាយចុងក្រោយនេះ

2023/07/20 07:11:04 pm        93

សិង្ហបុរី៖ សមាជិកជាន់ខ្ពស់២រូប របស់គណបក្សប្រឆាំងធំបំផុតនៅប្រទេសសិង្ហបុរី បានលាឈប់កាលពីថ្ងៃពុធ បន្ទាប់ពីសារភាពចំពោះទំនាក់ទំនងមិនសមរម្យ ជារឿងអាស្រូវចុងក្រោយដែលវាយប្រហារមកលើប្រទេសនេះ ទោះបីជាធ្លាប់មានស្ថិរភាព និងនយោបាយសេរីក៏ដោយ។ គណបក្សពលករ (WP) និយាយថា សមាជិកសភាលោក Leon Perera និងប្រធានយុវជនរបស់ខ្លួនលោកស្រី Nicole Seah បានប្រគល់លិខិតមួយច្បាប់ពីការលាឈប់ បន្ទាប់ពីវីដេអូមួយបានផ្សព្វផ្សាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីដើមសប្តាហ៍នេះ ដោយបង្ហាញពីអ្នកទាំងពីរកំពុងកាន់ដៃគ្នា។

លោក Pritam Singh ប្រធានគណបក្សពលករ និយាយថា ធម្មនុញ្ញរបស់គណបក្សពលករ តម្រូវឲ្យបេក្ខជនទាំងពីររូបមានភាពស្ម័គ្រស្មោះនិងស្មោះត្រង់ ក្នុងការដោះស្រាយរបស់ពួកគេចំពោះគណបក្ស និងប្រជាជនសិង្ហបុរី។ លោកនិយាយបន្ថែមថា លោក Perera គ្មានភាពស្មោះត្រង់ នៅពេលត្រូវបានសួរដំបូងអំពីទំនាក់ទំនងកាលពីចុងឆ្នាំ២០២០ ដល់ដើមឆ្នាំ២០២១។ លោក Singh និយាយថា លោកស្រី Seah បានបដិសេធចំពោះទំនាក់ទំនងនៅពេលត្រូវបានសួរដោយមេដឹកនាំគណបក្សនៅពេលនោះ ហើយអាកប្បកិរិយារបស់អ្នកទាំងពីរមិនអាចទទួលយកបាន។ 

នេះគឺជារឿងអាស្រូវទី៣ ចំពោះទិដ្ឋភាពនយោបាយរបស់ប្រទេសសិង្ហបុរីដ៏រឹងមាំក្នុងរយៈពេល១សប្តាហ៍។ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីដឹកជញ្ជូនត្រូវបានចាប់ខ្លួនក្នុងការជាប់ទាក់ទងទៅនឹងការស៊ើបអង្កេតអំពើពុករលួយ ហើយកាលពីថ្ងៃចន្ទសមាជិកសភា២រូប រួមមានទាំងប្រធានសភា បានលាលែងដោយសារតែ ទំនាក់ទំនងមិនសមរម្យ។ ទាំងបីរូបនេះជាសមាជិករបស់គណបក្សសកម្មភាពប្រជាជនដែលកំពុងកាន់អំណាច(PAP)។ គណបក្សទាំងពីរ គឺគណបក្សពលករ (WP) និងគណបក្សសកម្មភាពប្រជាជន (PAP) កាលពីពីពេលមុន បានបណ្តេញចេញសមាជិកច្រើនរូប សម្រាប់ទំនាក់ទំនងក្រៅចំណងអាពាហ៍ពិពាហ៍៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm