ក្រុមជើងឯកបីពានរដូវកាលមុន Manchester City បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ahli ហើយក្នុងការផ្ទេរខ្សែបម្រើស្លាបអាល់ហ្សេរី Riyad Mahrez។
កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានទទួលការអនុញ្ញាតមិនរួមក្រុមធ្វើឱ្យដំណើរទៅកាន់ទឹកដីជប៉ុន និងកូរ៉េ ក្នុងការប្រកួតមិត្តភាព Pre-Season របស់ Manchester City។

Riyad Mahrez នៅសល់កិច្ចសន្យា ២ ឆ្នាំទៀតជាមួយ Manchester City។
Mahrez បានមកកាន់ City កាលពីឆ្នាំ ២០១៨ តម្លៃ ៦០ លានផោនផ្ទេរពី Leicester City ខណៈរដូវកាលមុនបង្ហាញខ្លួនបាន ៤៧ ប្រកួតរកបាន ១៥ គ្រាប់ជួយ Manchester City ឈ្នះពាន ៣ ក្នុងមួយរដូវកាល៕ អត្ថបទ៖ នាង សុភាវុធ
