មន្រ្តី គ.ជ.ប ត្រៀមរួចរាល់ក្នុងការជួយសម្រួលឱ្យក្រុមអាទិភាពបានចូលបោះឆ្នោតមុនពលរដ្ឋទូទៅ

2023/07/20 07:44:14 pm        166

ភ្នំពេញ៖ មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧​ នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៣ ខែកក្កដានេះ មន្រ្តីរៀបការបោះឆ្នោតនៅតាមមូលដ្ឋានរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់​ជួយសម្របសម្រួលដល់ក្រុមអាទិភាព ​អាចចូលទៅបោះឆ្នោតបាន​ មុនប្រជាពលរដ្ឋទូទៅ។

បើតាមលោក អោ វ៉ាន់ ប្រធាន​គណៈកម្មការរៀបចំការបោះឆ្នោត​សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ​នៅថ្ងៃទី២០ខែកក្កដានេះ ​បានប្រាប់BTVថា ​គិតមកដល់ពេលនេះ​ក្រុមការងារ ​បានរៀបលក្ខណៈរួចរាល់ជួយសម្របសម្រួលដល់ ​ជនពិការ ​ស្រ្តីមានផ្ទៃពោះ និង​មនុស្សចាស់ជាដើមនោះ ​អាចចូលទៅការិយាល័យបោះឆ្នោតបានមុនប្រជាពលរដ្ឋទូទៅ។ ការសម្របសម្រួលនេះ​ គឺដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគាត់បោះឆ្នោតរួច អាចត្រលប់​ទៅលំនៅដ្ឋានវិញ។

លើសពីនេះ ​លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែល​មាន​ឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោត សូមទៅ​ចូលរួមបោះឆ្នោត​ទាំងអស់គ្នា ​ដោយភ្ជាប់ទៅ​ជាមួយ​អត្តសញ្ញាណបណ្ណ​ ឫឯកសារបញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យការបោះឆ្នោត​ ឆ្នាំ២០២៣ ​ដើម្បី​អាចចូលបោះឆ្នោតបាន។

ការ​បោះឆ្នោតជ្រើស​តាំងតំណាងរាស្រ្ត ​នីតិកាលទី៧ នឹង​ប្រព្រឹត្តទៅ​នៅថ្ងៃអាទិត្យ ​ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ​ចាប់ពីម៉ោង ៧:០០ព្រឹក​ រហូត​ដល់ម៉ោង ​៣:០០រសៀល។ ប្រជាពលរដ្ឋ​មាន​ឈ្មោះក្នុង​បញ្ជី​បោះឆ្នោត ​សរុបចំនួនជាង៩លាននាក់ ​មានគណបក្សនយោបាយចំនួន១៨ ​បាន​ដាក់បេក្ខជន​ចូលរួម​ប្រកួត​ប្រជែង៕ អត្ថបទ៖ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        93
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm