ប្រជាពលរដ្ឋចាប់ផ្ដើមធ្វើដំណើរចេញពីភ្នំពេញទៅស្រុកកំណើត ដើម្បីត្រៀមចូលរួមបោះឆ្នោត

2023/07/20 07:56:31 pm        221

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាខេត្តបានមករស់នៅ និងប្រកបមុខរបរនៅរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ បានធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញជាបណ្តើរៗហើយ ដើម្បីត្រៀមចូលរួមបោះឆ្នោតនា ថ្ងៃអាទិត្យទី២៣ ខែកក្កដាពេលខាងមុខនេះ នៅស្រុកកំណើតរៀងៗខ្លួន។

កំពុងត្រៀមចេញដំណើរទៅកាន់ស្រុកកំណើតស្ថិតនៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែកក្កដានេះ លោក រិន ដានី បានប្រាប់ថា នេះជាលើកទី២ ដែលលោកបានចូលរួមបោះឆ្នោត​ជ្រើសរើសតំណាងរាស្រ្ត។

លោកបន្តថា លោកពិតជាសប្បាយរីករាយណាស់ក្នុងការចូលរួម​បំពេញ​កាតព្វកិច្ច​ជាពលរដ្ឋម្នាក់​ដែលរស់នៅក្នុងប្រទេសកម្ពុជា សម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ។

ប្រជាពលរដ្ឋ៣នាក់ទៀត ដែលបានត្រៀមចូលរួមបោះឆ្នោតនេះដែរ​ បានលើកឡើងថា ក្នុងនាម​ជាប្រជាពលរដ្ឋខ្មែរមួយរូប ការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ គឺពិតជាមានសារៈសំខាន់​ខ្លាំងណាស់ ដើម្បី​ជ្រើសរើស​មេដឹកនាំក្នុងការដឹកនាំប្រទេសជាតិកម្ពុជា​ឱ្យមានការអភិវឌ្ឍ​រីក​ចម្រើនបន្តទៅមុខទៀត។

សូមជម្រាបថា ​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រអាណត្តិទី៧ ​នៃរដ្ឋសភា នឹងចាប់ផ្តើមនៅថ្ងៃ អាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សចំនួន​ ១៨ ​ចូលរួមប្រកួតប្រជែង ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញនៃកម្ពុជា៕អត្ថបទ៖ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm