Benjamin Mendy ទទួលបានកិច្ចសន្យាលេងឱ្យក្លិបបារាំង Lorient ក្រោយ​ជ្រះស្រឡះ​រឿងក្តីចាប់រំលោភ

2023/07/20 08:22:19 pm        212

អតីតខ្សែការពារ Manchester City, Benjamin Mendy បាន​ចុះហត្ថ​លេខា​លើ​កិច្ច​សន្យា​លេង​ក្លឹប​បាល់ទាត់បារាំង Lorient ៥ ថ្ងៃបន្ទាប់ពីជ្រះស្រឡះពីរឿងក្តីចាប់រំលោភ។

ខ្សែការពារឆ្វេងវ័យ ២៩ ឆ្នាំ ដែលផុតកិច្ចសន្យាជាមួយ Manchester City កាលពីខែមុន បាន​ចុះ​ហត្ថ​លេខា ២ឆ្នាំលេងឱ្យក្លិបបារាំងមួយនេះ។

Mendy ត្រូវបានតុលាការ Chester Crown កាត់ក្តីសម្រេចចុងក្រោយកាលពីថ្ងៃសុក្រថា មិន​មាន​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់រំលោភនារីម្នាក់ និងការប៉ុនប៉ងមួយករណីផ្សេងទៀតឡើយ។

Benjamin Mendy ធ្លាប់ជាខ្សែការពារដែលមានតម្លៃថ្លៃបំផុតនៅពេល Manchester City ទិញ​យក​ពី Monaco ក្នុងតម្លៃ ៥២ លានផោនកាលពីឆ្នាំ ២០១៧។

ក្នុងការមកដល់ City ដំបូង Manchester City បានឈ្នះពាន English Premier League រដូវ​កាល​ដំបូង​តែម្តង មុនពេលមានឈ្មោះជាមួយក្រុមជម្រើសជាតិបារាំងឈ្នះជើងឯក World Cup ២០១៨ នៅរុស្ស៊ី។

ឈានមកដល់ឆ្នាំ ២០២១ Mendy លេងប្រកួតចុងក្រោយឱ្យ City ទល់នឹង Spurs នៅខែសីហា មុន​ពេល​ត្រូវបានឃាត់ខ្លួនក្នុងខែសីហានោះ ក្រោមការចោទប្រកាន់ពីបទរំលោភ និង​ជាប់​ពន្ធនាគារ ៥ខែ។

ជុំវិញការចោទប្រកាន់ទៅលើ Mendy នេះដែរ ក្រុមអ្នកវិភាគបាល់ទាត់ បាន​ចោទ​សួរ​ពី​ការ​ទទួល​ខុស​ត្រូវ នៅពេលកីឡាករបាល់ទាត់ម្នាក់ត្រូវបានចោទប្រកាន់ ឈានដល់ជាប់ពន្ធនាគារ ខក​ខាន​ពី​ការ​ប្រកួត ហើយចុងក្រោយបែជា ជ្រះស្រឡះថាមិនមានរឿងអ្វីសោះ។

ក្លិបបាល់ទាត់បារាំង Lorient បញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ ១០ ក្របខណ្ឌបារាំង Ligue 1 នឹងជួបជាមួយ Bournemouth នៅថ្ងៃទី ៥ ខែសីហាខាងមុខលក្ខណៈមិត្តភាព មុន​ចាប់​ផ្តើម​រដូវ​កាលថ្មីជួប Paris Saint Germain នៅថ្ងៃទី ១៣ ខែសីហា៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        132
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        143
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm