ការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនជប៉ុន ពិបាក ឬមិនអាចបំពេញតំណែងប្រតិបត្តិសម្រាប់បុគ្គលិកស្រី

2023/07/20 08:25:30 pm        110

ជប៉ុន៖ ការស្ទង់មតិមួយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបង្ហាញថា ចំនួនភាគច្រើនដ៏លើសលប់នៃក្រុមហ៊ុនជប៉ុន គិតថា ពួកគេពិបាក ឬមិនអាចតែម្តង ដើម្បីបំពេញតំណែងប្រតិបត្តិការចំនួន ៣០ភាគរយសម្រាប់បុគ្គលិកស្រី នៅឆ្នាំ ២០៣០ខាងមុខនេះ ។ 

 លទ្ធផលខាងលើ បញ្ជាក់ពីការលំបាកដែលប្រទេសមហាអំណាចសេដ្ឋកិច្ចទី ៣របស់ពិភពលោកមួយនេះ ប្រឈម ដើម្បីបិទគំលាតយេនឌ័រ ។  

 កាលពីខែមិថុនាកន្លងទៅ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានកំណត់គោលដៅឲ្យមានតំណែងប្រតិបត្តិយ៉ាងហោច ៣០ភាគរយសម្រាប់បុគ្គលិកស្រីនៅតាមក្រុមហ៊ុនឈានមុខគេ ក្នុងឆ្នាំ ២០៣០ខាងមុខនេះ ។ 

 ការផ្តួចផ្តើមគំនិតចុងក្រោយឲ្យលើកកម្ពស់ការចូលរួមផ្នែកគ្រប់គ្រងរបស់បុគ្គលិកស្រីនេះ ត្រូវបានប្រកាសឡើង ដើម្បីបង្កើនតួនាទីស្រ្តី ពី ២,២ភាគរយ គិតត្រឹមខែកក្កដា ឆ្នាំ ២០២២ ។ 

 យោងតាមការស្ទង់មិត បានបង្ហាញថា ៦០ភាគរយនៃក្រុមអ្នកគ្រប់គ្រងសាជីវកម្ម និយាយថា វានឹងពិបាកក្នុងការឈានដល់គោលដៅដែលបានកំណត់ ហើយចំនួន ២៩ភាគរយ និយាយថា វាគ្មានលទ្ធភាពតែម្តង ។ 

 លទ្ធផលនេះដែរ បានឆ្លុះបញ្ចាំងពីសន្ទុះនៅក្នុងប្រទេសជប៉ុនឆ្ពោះទៅរកការបង្កើនតួនាទីរបស់ស្រ្តីនៅក្នុងកម្លាំងការងារ ដើម្បីកែលម្អភាពចម្រុះ និងជំរុញកំណើនសេដ្ឋកិច្ច ។ 

 នៅក្នុងឆ្នាំនេះដែរ ជប៉ុនឈរនៅចំណាត់ថ្នាក់លេខរៀងទី ១២៥នៅក្នុងចំណោម ១៤៦ប្រទេសក្នុងរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ ដែលវាស់ពីកម្រិតសមភាពយេនឌ័រ ពោលគឺធ្លាក់ចុះពីចំណាត់ថ្នាក់លេខរៀងទី ១១៦កាលពីឆ្នាំមុន ហើយពួកគេស្ថិតនៅចំណាត់ថ្នាក់ក្រោមប្រទេសចិន អារ៉ាប៊ីសាអូឌីត និងទួរគី ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm