ក្រសួង​ការពារ​ជាតិ​ ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​ភ្នំពេញ​បាន​ជាង​ ៧២​ម៉ឺន​នាក់​ហើយ ក្នុង​នោះ​ជាង​ ១០​ម៉ឺន​ទទួល​បាន​ទាំង​ពីរ​ដូស​រួច​ហើយ

2021/05/19 06:15:25 am        396

ភ្នំពេញ៖ ក្រសួង​ការពារជាតិ​អះ​អាង​ថា ប្រជា​ពលរដ្ឋ​ជាង ៧២​ម៉ឺ​ន​នាក់​ហើយ​នៅ​ក្នុង​ខណ្ឌ ៦​នៅ​រាជ​ធានី​ភ្នំពេញ បាន​ទទួល​វ៉ាក់សាំង​នៅ​ក្នុង​យុទ្ធនាការ​ចាក់​ជូន​ពលរដ្ឋ​តំបន់​ក្រហម​ជា​អាទិភាព​រយៈ​ពេល ១៨​ថ្ងៃ​កន្លង​មក​នេះ។

ក្នុង​របាយការណ៍​ចេញ​នៅ​ល្ងាច​ថ្ងៃ​នេះ អនុគណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ នៃ​ក្រសួង​ការពារ​ជាតិ បាន​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ជាង ១​ម៉ឺន ៧​ពាន់​នាក់​ទៀត​ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃ​នេះ ដែល​នាំ​ឱ្យ​តួលេខ​សរុប​ប្រជា​ពលរដ្ឋ​​ទទួល​បាន​វ៉ាក់សាំង​នៅ​រាជ​ធានី​ភ្នំពេញ ឡើង​ដល់​ជាង ៧២​ម៉ឺន​នាក់​ហើយ។

ក្នុង​រយៈ​ពេល ១៨​ថ្ងៃ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​រស់នៅ​តំបន់​ក្រហម​នៅ​រាជ​ធានី​ភ្នំពេញ អនុគណៈ​កម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ បាន​ផ្ដល់​វ៉ាក់សាំង​ទៅ​ដល់ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខណ្ឌ​ចំនួន ៦ នៅ​ក្នុង​ចំណោម​ខណ្ឌ​ទាំង ១៤​នៅ​រាជ​ធានី​ភ្នំពេញ។

បើ​តាម​របាយការណ៍​ដដែល​នេះ ពលរដ្ឋ​ដល់​ទៅ​ជាង ១០​ម៉ឺន​នាក់​ហើយ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​ហើយ​នៅ​ក្នុង​រយៈ​ពេល ១៨​ថ្ងៃ​ចុង​ក្រោយ​មក​នេះ៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        27
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        132
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm