
រង្វាន់លេខធំរបស់ក្រុមហ៊ុនឆ្នោតផ្សងសំណាងសហរដ្ឋអាមេរិក Powerballបានឡើងដល់ទំហំទឹកប្រាក់ ១ពាន់លានដុល្លារ ជាលើកទី ៣ប៉ុណ្ណោះនៅក្នុងប្រវត្តិសាស្រ្តហ្គេមរបស់ខ្លួន ក្រោយការចាប់លេខ ៦ខ្ទង់ កាលពីយប់ថ្ងៃចន្ទ គ្មានសន្លឹកឆ្នោតណាមួយឈ្នះឡើយ ។
ប្រជាពលរដ្ឋដែលទិញសន្លឹកឆ្នោតក្រុមហ៊ុនឆ្នោតផ្សងសំណាង Powerball នៅទីក្រុង Washington D.C កាលពីថ្ងៃពុធ និយាយថា ការទិញរបស់ពួកគេ នឹងខុសពីការការវិនិយោគ និងការបរិច្ចាកលើការចំណាយគ្រួសារ ។
លោក John Lloyd គឺជាពលរដ្ឋវ័យ ៣៧ឆ្នាំម្នាក់មកពីទីក្រុង Washington D.Cនិយាយថា បើសិនជាខ្ញុំទទួលបានលុយទាំងអស់ ដំបូងគេ ខ្ញុំនឹងទិញអចលទ្រព្យមួយចំនួន ដែលអាចឲ្យខ្ញុំរកលុយបានច្រើនជាងមុន នោះហើយគឺជាអ្វីដែលខ្ញុំត្រូវធ្វើ ។
ដោយឡែក លោក Wayne Hallគឺជាអ្នកវេចខ្ចប់សាច់មកពីទីក្រុងWashington D.Cដែរនោះ និយាយថា ខ្ញុំនឹងបរិច្ចាគប្រាក់ខ្លះទៅដល់អង្គការសប្បុរសធម៌មួយចំនួនដែលសមាជិកគ្រួសាររបស់ខ្ញុំចូលចិត្ត រួចហើយចាយបន្តិច វិនិយោគបន្តិច និងទុកចាយវាយក្នុងជីវិតរបស់ខ្ញុំ ។
ការចាប់ឆ្នោតកាលពីថ្ងៃចន្ទ គឺជាការចាប់លេខលើកទី ៣៨ជាប់ៗគ្នា គ្មានអ្នកឈ្នះរង្វាន់ធំនេះ ដែលកើនឡើងទំហំទឹកប្រាក់ ពេលដែលរង្វាន់លេខធំគ្មានអ្នកឈ្នះ ។ ដើម្បីឈ្នះរង្វាន់លេខធំ ម្ចាស់សន្លឹកឆ្នោត ត្រូវផ្គូផ្គងលេខដែលបានចាប់ទាំង ៦ខ្ទង់ ។
យោងតាមវែបសាយរបស់ក្រុមហ៊ុនឆ្នោតផ្សងសំណាង Powerballបានឲ្យដឹងថា អ្នកឈ្នះរង្វាន់ធំ គឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្ស ២៩២,២លាននាក់៕