ការអុជ​ផាវ​ និង​ការ​ផ្ទុះ​អាវុធ​អំឡុង​ការ​តវ៉ា​នៅ​តំបន់ West Bank ប្រឆាំង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល

2021/05/19 04:51:56 pm        260

អ៊ីស្រាអែល៖ ​ស្នូរ​កាំភ្លើង​លាន់​លឺ​រំពង​កាលពី​ថ្ងៃ​អង្គារ​ ខណៈក្រុម​អ្នក​តវ៉ា​រាប់​រយ​នាក់បាន​ប្រមូល​ផ្ដុំ​គ្នានៅ​តាម​តំបន់​ជាយក្រុង Ramallah ជិត​ចំណុច​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​យោធា​អ៊ីស្រាអែល​។​ គេ​បាន​មើល​ឃើញ​អ្នក​តវ៉ា​មួយ​ចំនួន​បាញ់​ផាវ​ឡើងលើ​អាកាស​ មុន​ពេល​លឺ​សំឡេង​គ្រាប់កាំភ្លើង​ពិត​ចំនួន​ ២​គ្រាប់​។ ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ភ្លាមៗ​ទេ​ថា ​តើន​រណា​ជា​អ្នក​បាញ់​។​

​នៅ​ពេល​គ្រាប់កាំភ្លើង​បាន​ផ្ទុះឡើង គេ​ឃើញ​អ្នក​តវ៉ា​មួយ​ចំនួនកំពុង​តាម​សំឡឹង​រកមើល​ថា ​តើ​គ្រាប់កាំភ្លើង​ទាំងនោះ​ចេញពី​កន្លែង​ណា​។​ មនុស្ស​ភាគច្រើន​ស្រែក​ស្រុះ​ៗ​ថា ព្រះ​ជា​ម្ចាស់​ដ៏​អស្ចារ្យ​ជា​ភាសា​អារ៉ាប់​។ ក្រុមបាតុករ​កំពុង​តវ៉ា​ប្រឆាំង​នឹង​ការ​វា​ប្រហារ​ តាម​អាកាស​របស់​អ៊ីស្រាអែលទៅ​លើ​តំបន់​ហ្គា​ហ្សា ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ​២១៣​នាក់ រួម​ទាំង​កុមារ​ ៦១​នាក់ និង​ស្រី្ត​ ៣៦​នាក់ និង​បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាង ១,៤៤០​នាក់​រង​របួស នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​របស់​តំបន់​ហ្គា​ហ្សា​។ ក្រុម​ហា​ម៉ាស់​ និង​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​ផ្សេងទៀតបាន​បាញ់​រ៉ូ​កែ​ត​ជាង ៣​,៤០០​គ្រាប់​ពី​តំបន់​ហ្គា​ហ្សា​ដែល​បាន​សម្លាប់​មនុស្ស ​១២​នាក់​នៅ​ក្នុង​ទឹកដី​អ៊ីស្រាអែល ​រួម​ទាំង​កុមារ​អាយុ​ ៥​ឆ្នាំ​ម្នាក់​ និង​ទាហាន​ម្នាក់​។​

​ខណៈ​ដែល​ជម្លោះ​នៅ​ក្នុង​តំបន់​ហ្គា​ហ្សា ​នៅតែ​ពុំ​ទាន់​បង្ហាញ​សញ្ញា​នៃ​ភាព​ធូរស្រាល និង​បទ​ឈប់​បាញ់​ទំនងជា​មិន​អាច​ទៅ​រួច ក្រុម​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​បាន​ចេញ​តវ៉ា​កាលពី​ថ្ងៃ​អង្គារ ​នៅ​តាម​ដង​ផ្លូវ​នានានៃ​ទីក្រុង Beit El ក្នុង​តំបន់ West Bank គ្រប់គ្រង​ដោយ​អ៊ីស្រាអែល។ ក្រុម​អ្នក​តវ៉ា​បាន​ដុត​សំ​បក​កង់​រថយន្ត​ និង​ស្រែក​ខ្លាំង​ៗ​ប្រឆាំង​អ៊ីស្រាអែល ព្រមទាំង​បង្ហាញ​ការ​គាំទ្រ​ជាមួយ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ននៅ​ក្នុង​តំបន់​ហ្គា​ហ្សា​។ អ្នក​តវ៉ា​ខ្លះ​បាន​គប់​ដុំ​ថ្ម​ទៅលើ​ទាហាន​អ៊ីស្រាអែល ដែល​កំពុង​តបត​ទៅ​នឹង​អ្វី​ដែល​ទំនង​ជា​គ្រាប់បែក​ផ្សែង​បង្ហូរ​ទឹកភ្នែក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        151
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        190
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm