មនុស្ស ៣នាក់ស្លាប់ ក្រោយព្យុះបោកបក់ទៅលើរដ្ឋធានី Zagreb របស់ប្រទេសក្រូអាត

2023/07/20 11:53:50 pm        115

ក្រុមការងារនៅក្នុងរដ្ឋធានី Zagrebរបស់ប្រទេសក្រូអាត បានព្យាយាមបោសសម្អាតកម្ទេចកម្ទី ក្រោយព្យុះបោកបក់សម្លាប់មនុស្សយ៉ាងហោច ៣នាក់នៅក្នុងប្រទេសមួយនេះ ។

ក្រសួងមហាផ្ទៃក្រូអាត និយាយនៅលើវែបសាយរបស់ខ្លួនថា បុរស ២នាក់ មកពីទីក្រុង Zagreb និងមនុស្សម្នាក់ទៀត មកពីភូមិ Cernik បានស្លាប់ ពេលដែលដើមឈើបាក់សង្កត់ពីលើពួកគេ ។

ដោយឡែក លោក Ljupka Hitrova គឺជាគ្រូពេទ្យសង្រ្គោះបន្ទាន់ទីក្រុង Zagrebនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានក្រូអាតថា បុរស ៣នាក់ បានស្លាប់ដោយសារតែរបួសក្បាលធ្ងន់ធ្ងរ ហើយអ្នករងរបួសផ្សេងទៀត ត្រូវបានរួសរាលបញ្ជូនទៅព្យាបាលបន្ទាន់នៅមន្ទីរពេទ្យ ។ 

ទីភ្នាក់ងារព័ត៌មានក្រូអាត រាយការណ៍ថា ព្យុះបណ្តាលឲ្យកើតមានភាពវឹកវរនៅក្នុងទីក្រុងZagreb ។ ខ្យល់បក់ខ្លាំង បានបក់រំលើងដើមឈើ និងបំប៉ើងដំបូលផ្ទះ ។ ផ្លូវជាច្រើនខ្សែ ត្រូវបានបិទ ហើយមជ្ឈមណ្ឌលទីក្រុង គ្មានចរន្តអគ្គិសនីប្រើប្រាស់នោះទេ ។

 រូបភាពវីដេអូឃ្លីប ផ្តល់ជូនដោយទូរទស្សន៍ឯកជន NOVA TVឃើញក្រុមការងារ ចាប់ផ្តើមយកចេញកម្ទេចកម្ទីពីក្រោមដើមឈើបាក់ធ្វើឲ្យខូចខាតអគារផ្ទះល្វែង ហើយផ្លូវបានស្ទះដោយសារបាក់ដងស្ទួច ។

 ការព្រមានព្យុះកម្រិតពណ៌ក្រហម នៅតែចូលជាធរមានដដែលនៅតំបន់ជុំវិញទីក្រុង Zagreb និងទីក្រុង Karlovac ក្នុងនោះក្រុមអាជ្ញាធរ បានណែនាំឲ្យចៀសវាងការធ្វើដំណើរដែលពុំចាំបាច់ ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        371
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        370
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm