
ប្រមុខការពារជាតិ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការគំរាមកំហែងរបស់ចិនដការក្រសោបយកកោះតៃវ៉ាន់ គឺជាអ្វីដែលសម្ព័ន្ធមិត្តយោធាអាមេរិក គឺហ្វីលីពីនកំពុងតាមដានជារៀងរាល់ថ្ងៃដែលជាផ្នែកនៃផែនការបន្ទាន់របស់ទីក្រុងម៉ានីលសម្រាប់លទ្ធភាពជម្លោះនៅក្នុងតំបន់។
រដ្ឋមន្ត្រីការពារជាតិ លោក Gilbert Teodoro បានថ្លែងប្រាប់អ្នកយកព័ត៌មានថា៖«យើងពិតជាត្រូវតែធ្វើការវាយតម្លៃថាតើវាទំនងជាកើតឡើង ឬក៏អត់»។
លោកបានបន្ថែមថា៖ ទោះបីជាយ៉ាងណាក៏ដោយ យើងបន្តរៀបចំផែនការលើបញ្ហាជាយថាហេតុនានា
មិនមែនគ្រាន់តែជាចំណុចផ្ទុះជម្លោះណាមួយរវាងចិន និងតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ហាប្រឈមណាមួយ នៅក្នុងតំបន់។
ក្នុងចំណោមសម្ព័ន្ធមិត្តសន្ធិសញ្ញាទាំង៥របស់សហរដ្ឋអាមេរិកនៅឥណ្ឌូ-ប៉ាស៊ីហ្វិក អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន ហ្វីលីពីន និងថៃ ប្រទេសហ្វីលីពីន គឺនៅជិតបំផុតជាមួយកោះតៃវ៉ាន់ ដែលមានប្រជុំកោះចុងខាងជើងរបស់ខ្លួនមានចម្ងាយត្រឹមតែ១៩០គីឡូម៉ែត្រ (១១៨ ម៉ាយ) ។
អាទិភាពសម្រាប់ប្រទេសហ្វីលីពីន គឺសុវត្ថិភាពរបស់ពលរដ្ឋជាង ១០០.000 នាក់ដែលរស់នៅនិងធ្វើការនៅកោះតៃវ៉ាន់។