
ប្រជាជនថៃជាច្រើនបានសម្តែងការខឹងសម្បានិងការខកចិត្តនៅថ្ងៃព្រហស្បតិ៍ (២០ កក្កដា) នេះ បន្ទាប់ពីលោក ភីថា លីមចារើនរ៉ាត់ មេដឹកនាំគណបក្សបោះជំហានទៅមុខដែលឈ្នះឆ្នោត និងជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់នៃសម្ព័ន្ធគណបក្សចំនួនប្រាំបី បានជួបប្រទះនឹងការបិទផ្លូវទាំងស្រុងក្នុងសប្តាហ៍នេះដើម្បីក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ។
លោក Phittaphorn Puyati (ភីថាផន ភូយ៉ាទិ) វ័យ១៩ឆ្នាំជាអ្នករស់នៅទីក្រុងបាងកក និងជាអ្នកបោះឆ្នោតលើកដំបូងបាននិយាយថា "មិនមានអ្វីច្រើនទេដែលយើងអាចធ្វើបាន" ។
នៅសប្តាហ៍ក្រោយ គេរំពឹងយ៉ាងទូលំទូលាយថា មហាសេដ្ឋីអចលនទ្រព្យ និងជាអ្នកនយោបាយថ្មី លោក សេដ្ឋា ថាវីស៊ីន មកពីគណបក្សភឿថៃ ដែលជាផ្នែកនៃសម្ព័ន្ធគណបក្សរបស់លោក ភីថា នឹងត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រី។
ការសម្រេចរបស់សភាក្នុងការបដិសេធលោក ភីថា លីមចារើនរ៉ាត់ បន្ទាប់ពីការជជែកដេញដោលលើសិទ្ធិទទួលបានការតែងតាំងរបស់លោកកាលពីថ្ងៃពុធ (១៩ កក្កដា) បានបង្កឱ្យមានការតវ៉ាតាមដងផ្លូវ ខណៈដែលវិបត្តិក្រោយការបោះឆ្នោតកាន់តែជ្រៅរយៈពេលពីរខែបន្ទាប់ពីគណបក្សរបស់លោក ភីថា បានទម្លាក់គូប្រជែងដែលគាំទ្រដោយយោធានៅក្នុងការបោះឆ្នោតសកល៕