ប្រភពពីនគរបាល៖ អាជ្ញាធរហុងកុងសាកសួរគ្រួសារររបស់សកម្មជនដែលត្រូវតាមរក

2023/07/21 01:05:49 am        169

នគរបាលសន្តិសុខជាតិហុងកុង នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែកក្កដា)នេះ បានឃាត់ខ្លួនមនុស្ស ៤នាក់ ក្នុងនោះមានរួមទាំងបងប្រុសរបស់សកម្មជនដ៏លេចធ្លោឈ្មោះលោក Dennis Kwok ដែលជាមនុស្សម្នាក់ ក្នុងចំណោមជនរត់គេចខ្លួន ៨នាក់។ បន្ទាប់ពីជនទាំងនោះ ត្រូវបានចោទពីបទរំលោភសន្តិសុខជាតិ អាជ្ញាធរ សម្រេចផ្ដល់ប្រាក់រង្វាន់ដល់អ្នកដែលរាយការណ៍ពីពួកគេ។

ប្រភពពីនគរបាល បានប្រាប់សារព័ត៌មាន AFP ថា នាយកដ្ឋានសន្តិសុខជាតិរបស់ទីក្រុង «បានចាប់ខ្លួនបុរស ២នាក់ និងស្ត្រី ២នាក់ មកពីសង្កាត់ផ្សេងៗ ក្នុងទីក្រុងហុងកុង និងតំបន់ Kowloon (ខាវ លូន) ដើម្បីធ្វើការស៊ើបអង្កេត»។ ក្នុងចំណោមអ្នកទាំង ៤នោះ មានបងប្រុសរបស់អតីតសមាជិកសភាប្រជាធិបតេយ្យលោក Dennis Kwok ដែលបច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិក។

អាជ្ញាធរបានប្រាប់សារព័ត៌មាន AFP នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មនុស្ស ៣នាក់ផ្សេងទៀត «ស្ត្រី ២នាក់ និងបុរសម្នាក់» ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារ (ទី១៨ ខែកក្កដា) ដោយនាយកដ្ឋានសន្តិសុខជាតិ។ សារព័ត៌មាន AFP បានព្យាយាមស្នើសុំការអត្ថាធិប្បាយពីនគរបាលលើការឃុំខ្លួនថ្មីៗនេះ។

ប្រភពបានបញ្ជាក់ថា អ្នកទាំង៣ ដែលត្រូវបានឃុំខ្លួន កាលពីថ្ងៃអង្គារនោះ គឺជាបងប្រុស ប្អូនស្រីថ្លៃ និងក្មួយប្រុសរបស់អ្នកសហជីពដ៏ល្បីឈ្មោះ លោក Mung Siu-tat ដែលក៏ស្ថិតក្នុងចំណោមអ្នកទាំង ៨នាក់នោះផងដែរ។

នគរបាលបានប្រាប់មកសារព័ត៌មាន AFP តាមរយៈសេចក្តីថ្លែងការណ៍ថា ពួកគេត្រូវបានសង្ស័យជួយបុគ្គល ដែលនគរបាលតាមរក (សម្រាប់ការបន្ត) ប្រព្រឹត្តទង្វើ និងចូលរួមក្នុងសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm